• 2021-03-12 07:27:18
  • ព័ត៌មាន

ក្តារចុច​ថ្មី​ស្រួលវាយ​អក្សរ​អ្នក​ប្រើ iPhone អាច​សាក​បាន

  • 2021-03-12 07:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khmer Keyboard-NP គឺជាកម្មវិធី​ក្ដារ​ចុច​ដែល​បង្កើត​ឡើង​ដោយ​លោក នួន ពុទ្ធិរិទ្ធ​។ ក្តារចុច​ថ្មី​នេះ​​មាន​មុខងារ​អូស​លើ​ក្រោម ដូច​ទៅ​នឹង​ក្ដារ​ចុច​ឆ្លាត​វៃ​ផង​ដែរ ប៉ុន្តែ​គ្មាន​មុខងារ​ទស្សន៍ទាយ​ពាក្យ និង​ការ​បញ្ចូល​រូប Emoji មក​ជាមួយ​នោះ​ទេ។

សម្រាប់​អ្នក​ប្រើ iPhone ដែល​មាន​ក្ដារចុច​ប្រើ​ជា​ប្រចាំ​ដូចជា ក្ដារចុច​ឆ្លាត​វៃ Khmer Smartkeybord, ក្ដារចុច​អេឡិចត្រូនិក Khmer ekeyboard, ក្ដារចុច​អក្សរ​ខ្មែរ ៥ ជួរ(K-Keyboard 5 Row) ឬ​ ក្ដារចុច TTKeyboard ដែល​​បាន​លើក​យក​មក​បង្ហាញ​ម្ដង​រួច​ហើយ ក៏អាច​ងាក​មក​សាក​ក្ដារចុច​ថ្មី​នេះ ដើម្បី​ទទួល​បាន​បទពិសោធន៍​វាយអក្សរ​រហ័ស​និង​ត្រឹមត្រូវ។

១) ដំបូង​គ្រាន់​តែ​ចូល​ទៅ App Store ឬ​ចុច​ទីនេះ វាយ​ពាក្យ Khmer keyboard-NP រួច​ចុច Get។

២) ពេល​ដំឡើង​ចប់ ត្រូវ​ចូល​ទៅ​មើល​របៀប​ប្រើ​ប្រាស់​ដែល​មាន​បង្ហាញ​ក្នុង​កម្មវិធី

៣) ចូល​ទៅ Setting-General->keyboard-> រួច​ចុច​យក Add New Keyboard ជាការស្រេច។

ចុច​ទីនេះ ដើម្បី​ទាញ​យក​លើ App Store ៕

អត្ថបទ៖ រក្សា

មតិយោបល់