• 2021-03-12 07:43:54
  • ព័ត៌មាន

OPPO បង្ហើប​​​ឲ្យ​​ដឹង​​ថ្ងៃ​​ប្រកាស​​ចេញ ស្មាតហ្វូន​បត់​អេក្រង់​ដំបូង​​បង្អស់​

  • 2021-03-12 07:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​មានលេចលឺដំណឹងពីទឹកដីកំណើតមកថា ក្រុមហ៊ុន OPPO នឹងប្រកាសចេញស្មាតហ្វូនបត់អេក្រង់ដំបូង​បង្អស់​របស់ខ្លួន នៅត្រីមាសទី២ អំឡុងចុងខែមិថុនា នាឆ្នាំនេះ ប៉ុន្ដែគួរឱ្យស្ដាយ ស្មាតហ្វូនដែល Oppo ត្រៀមចេញមិនមែនជាស្មាតហ្វូនរមូលអេក្រង់ម៉ូឌែល X 2021 ដូចដែលខាងក្រុមហ៊ុនបានបង្ហាញវីដេអូគម្រូ កាលពីមួយ​ខែ​មុន។ ដូចនេះ មាន​ន័យ​ថា OPPO ត្រៀមអាវុធថ្មី​រួច​ស្រាប់ មុន​នឹង​​យក OPPO X ចូលទីផ្សារ។

ខាងក្រោម​នេះ​ជា​វីដេអូ Concept រមូលអេក្រង់ដំបូង​បង្អស់ម៉ូឌែល Oppo X 2021 ៖

សត្សវត្សទី២១ អាចថាជាសម័យកាលបង្កើតស្មាតហ្វូនបត់អេក្រង់ ដូចយើងឃើញមាន Galaxy Fold របស់ Samsung ឬ Mate X របស់ Huawei និងក្រុមហ៊ុនដទៃទៀត ដូចជា Apple ជាដើម ដែលលេចធ្លាយពីការបង្កើតស្មាតហ្វូនបត់អេក្រង់បានផងដែរ។

គួរដឹងថា ក្រៅពី OPPO ដែលនឹងបញ្ចេញស្មាតហ្វូនបត់នៅឆ្នាំនេះ ក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi និង vivo រួមទាំងស្មាតហ្វូនអាមេរិច Google ឯណោះ​វិញ​ត្រូវបានគេរំពឹងទុកថា នឹងបញ្ចេញស្មាតហ្វូនបត់រៀង​ៗខ្លួន​ចូល​មក​កាន់​ទីផ្សារ​នៅឆ្នាំ២០២១ នេះ​៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់