• 2021-03-12 02:50:19
  • ព័ត៌មាន

Nissan ដាក់លក់រថយន្ត Navara 2021 ជាផ្លូវការ នៅលើទីផ្សារកម្ពុជា

  • 2021-03-12 02:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃសុក្រ​ទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាភីធីវ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតាន់ចុងម៉ូធ័រប៊ឺហេត នៃប្រទេសម៉ាឡេស៊ី មានមោទនភាពក្នុងការបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្ត Nissan NAVARA ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។

រូបភាព ថ្នាក់ដឹកនាំ​ និងសហការី សហការនីក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (ខាងឆ្វេងដៃទី៤ លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា, ខាងស្តាំដៃទី៤ លោក សុង ឈុនបេង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ)

រថយន្តនីសាន់ Navara ត្រូវបានទទួលស្គាល់ជាង៨០ឆ្នាំមកហើយ ជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃ រហូតដល់តំបន់ជីករ៉ែប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូង នៃរយៈកម្ពស់ ៤ ០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រផងដែរ។

រថយន្តនីសាន់ Navara បានឈ្នះពានរង្វាន់ជារថយន្តដែលស័ក្កសមជាមួយអាជីវកម្ម ដំណើរកម្សាន្ត ឬការផ្សងព្រេង ដោយសារតែបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបៗ ជាច្រើន ដូចជា ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀត ដែលបានធ្វើឲ្យរថយន្តនីសាន់ Navara ស៊េរីថ្មីនេះរឹតតែល្អឥតខ្ចោះ។

លោកហួត គឹមម៉េង

លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ភោធដាក់លក់ជាផ្លូវការ នូវរថយន្តនីសាន់ Navara ស៊េរីថ្មីតាមប្រព័ន្ធអនឡាញថា "រថយន្តនីសាន់ Navara ស៊េរីថ្មីនេះបានធ្វើការដាក់លក់ដំបូងបង្អស់ នៅក្នុងប្រទេសថៃកាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ហើយក៏ត្រូវបានណែនាំចែកចាយបន្តទៅកាន់ប្រទេសឡាវ"។​ ហើយលោកបានមានប្រសាសន៌ថា "ខ្ញុំមានមោទនភាពក្នុងការប្រកាសផងដែរថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ី ដែលបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Navara ស៊េរីថ្មីនេះ"។

រថយន្តនីសាន់ Navara ស៊េរីថ្មីត្រូវបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock) ថ្មីដែលមានរូបរាងធំក្រាស់រួមជាមួយនិងចង្កៀងមុខបំភ្លឺពេលថ្ងៃរចនារាងជាអក្សរ C ជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺច្បាស់ជាងមុន និងបន្ថែមការរចនាអោយកាន់តែទំនើប។

ដើម្បីអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up នេះបានបំពាក់មកជាមួយនិងប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបន្ថយទម្ងន់ទ្វារក្រោយ អោយមានភាពងាយស្រួលក្នុងពេលពេលបើក រឺបិទ។ កាងក្រោយបានភ្ជាប់មកជាមួយឈ្នាន់ជាន់ថ្មីដើម្បីបង្កើនភាពងាយស្រួលពេល ចុះទ្បើង។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំលេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។ រថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយនិងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើអោយប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើអោយរថយន្តមានលំនឹង និងមានផាសុកភាព ។

នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងនូវមុខងារកាត់បន្ថយសម្លេងរំខាននៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass ខាងមុខនិងកញ្ចក់សងខាងហើយចំណុចនេះក៏បានកាត់បន្ថយនូវភាពតានតឹងសម្រាប់អ្នកបើកបរនិងអ្នកដំណើរផងដែរ។

ដើម្បីឆ្លើយតបទៅនឹងការរស់នៅតាមបែបទំនើបស៊ីវីល័យ រថយន្តនីសាន់ NAVARA ស៊េរីថ្មីបានភ្ជាប់មកជាមួយនិងអេក្រង់ថ្មីទំហំ ៨ អ៊ីញដែលអាចភ្ជាប់ជាមួយនិងកម្មវិធី “ Apple Car Play & Android Auto ក៏ដូចជាអាចភ្ជាប់ជាមួយនិងប្រព័ន្ធកម្សាន្តអារម្មណ៌តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសម្លេងផងដែរ។

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ប្រព័ន្ធសុវត្ថិភាពពីរផ្សេងទៀតគឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត(I-MOD)ដែលប្រព័ន្ធនេះនឹងបន្លឺជាសម្លេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធកាបពីតាសជាមួយនិងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។

កៅអីផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុនសំរាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអីដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀតដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយនូវកន្លែងដាក់ដៃ និងភេសជ្ជៈ ហើយអាចដាក់ទូរស័ព្ទដៃបានផងដែរ។

រថយន្ត Pick up នេះក៏មានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ និងមុខងារទំនើបៗដូចជា សេនស័រផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ ប្រព័ន្ធចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25 km/h ឡើងទៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំងពីរថយន្តនីសាន់ NAVARA ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ។ រថយន្តនីសាន់ NAVARA ក៏នៅបន្តជាដៃគូរដ៏មានសមត្ថភាពខ្ពស់ដែលបានជួយសម្រួលដល់អតិថិជនក្នុងការងារក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃ។

ការបំពាក់បន្ថែម ទ្រុងក្រោយបានបំពាក់បន្ថែមនូវទំពក់ (C-Channel)សម្រាប់ចង់រឹតអីវ៉ាន់ តូច ធំ ធ្វើអោយមានងាយស្រួលក្នុងការផ្ទុកទំនិញ និងគ្មានការរំខាន។

ម៉ាស៊ីនកម្លាំង 2.5L និងកម្លាំងបញ្ជូនពីប្រភេទផ្សេងគ្នាគឺ កម្លាំងបញ្ជូនខ្លាំង និងកម្លាំងបញ្ជូនមធ្យម។​​ បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានដូចជា ប្រព័ន្ធជំនួយក្នុងការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើឲ្យរថយន្តមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។

បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជា ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង(ABS) ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ អ្នកបើកបរបច្ចុប្បន្ននឹងមានទំនុកចិត្ត ជាមួយអារម្មណ៍សុវត្ថិភាពជាងមុននៅពេលដែលសណ្តោងរ៉ឺម៉កដែលផ្ទុកទំងន់ធ្ងន់ៗ និងការបើកបរឆ្លងកាត់ដីភក់ដោយប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំងជំនួយ។

សូមធ្វើការសាកសួរព័ត៌មាននៅសាលតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតលោកអ្នកបំផុតរឺធ្វើការសាកសួរតាមលេខទូរស័ព្ទទំនាក់ទំនង ដូចខាងក្រោម៖

ទទួលសិទ្ធក្នុងការតាំងបង្ហាញ និងលក់ដោយ

  • សាខាភ្នំពេញផ្លូវលេខ 271 លេខទូរស័ព្ទ 023 993 338
  • សាខាភ្នំពេញផ្លូវលេខ 598 លេខទូរស័ព្ទ 061 556 690
  • សាខាភ្នំពេញផ្លូវលេខ 857 លេខទូរស័ព្ទ 023 900 271
  • សាខាសៀមរាប លេខទូរស័ព្ទ 063 966 588
  • សាខាបាត់ដំបង លេខទូរស័ព្ទ 053 953 688

ឬសម្រាប់ពណ៌មានបន្ថែមទាក់ទងទៅនិងរថយន្តនីសាន់គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជាអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុននីសាន់ www.nissan.com.kh ឬតាមដាននៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan

មតិយោបល់