• 2021-03-12 01:49:34
  • ហាងឆេងផលិតផល

Update! តម្លៃ Honda ADV 150 ស៊េរីឆ្នាំ២០២១ ក៏កំពុងធ្លាក់ថ្លៃដែរ

  • 2021-03-12 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូប្រភេទម៉ូតូអូតូបែប Off-road Honda ADV 150 ស៊េរីឆ្នាំ២០២១ បានលក់នៅលើទីផ្សារកម្ពុជា ជាច្រើនខែកន្លងមកជាមួយតម្លៃជិត ៥ពាន់ដុល្លារុ។

ម៉ូតូនេះរូបរាងមិនមានការកែប្រែច្រើន និងមានកម្លាំងម៉ាស៊ីន ១៥០សេដែលអាចថាបានជាគូប្រជែងជាមួយ Honda PCX នេះបានហក់ចូលទីផ្សារប្រទេសកម្ពុជានិងមានអ្នកពេញជាច្រើន។

ត្បិតថាមិនសូវមានរូបរាងប្រែប្រួលច្រើនតែ Honda ADV 2021 នេះមានលក្ខណ:ពិសេសជាច្រើនដូចជា អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ។

រូបភាព៖ SeyHa Store

ទាំងរូបរាងមានភាពពេញនិយមពីអ្នកប្រើប្រាស់ និងកំពុងតែមានទីផ្សារលក់ចេញមិនចាញ់ Honda PCX ដែរនោះ កំពុងលក់នៅតាមហាងជាច្រើននៅម្ដុំគិរីរម្យ តែ Honda ADV សម្រាប់ស៊េរីឆ្នាំ ២០២១នេះ ហាក់ធ្លាក់ថ្លៃច្រើនគួរសមដោយបច្ចុប្បន្នមានតម្លៃប្រមាណជា ៤ ៤០០ដុល្លារ (តម្លៃអាចប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់