• 2021-03-11 04:18:15
  • ព័ត៌មាន

កម្មវីធី Android ចំនួន ៨ រកឃើញមានបង្កប់កម្មវិធីមេរោគ AlienBot Banker និង MRAT

  • 2021-03-11 04:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធី Android ចំនួន៨ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូចទាញយកទិន្នន័យទាក់ទងនឹងធនាគារហើយថែមទាំងអាចគ្រប់គ្រងទូរសព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។

ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect មានដូចជាការបង្កើតកម្មវិធីក្លែងក្លាយដើម្បីអាចដាក់ចូលទៅក្នុង Google Play Store បាន ប៉ុន្តែក្រោយមកពួកគេក៏បានធ្វើបច្ចុប្បន្នភាពកម្មវិធីនោះដោយលួចបញ្ចូលកម្មវិធីមេរោគ។ ពេលខ្លះទៀតនោះគឺពួកគេបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ដើម្បីលាក់កូដដែលមានមេរោគនៅក្នុងកម្មវិធីដើម្បីអាចបញ្ចូលទៅក្នុង Play Store តែម្ដង។

កម្មវិធីទាំង៨ ត្រូវបានក្រុមអ្នកស្រាវជ្រាវរាយការណ៍ទៅក្រុមហ៊ុន Google នៅថ្ងៃទី២៨ ខែមករា ហើយក្រុមហ៊ុនក៏បានធ្វើការលុបចោលកម្មវិធីទាំងនោះចេញពី Play Store នៅថ្ងៃទី៩ ខែកុម្ភៈរួចមកហើយផងដែរ។ កម្មវិធីទាំង៨នោះរួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង QRecorder។

ទោះបីជាក្រុមហ៊ុនបានលុបចោលកម្មវិធីទាំងនោះចេញពី Play Store ហើយក្ដីប៉ុន្តែដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែលុបចោលកម្មវិធីទាំងនោះចេញពីទូរសព្ទរបស់លោកអ្នកឱ្យបានឆាប់រហ័ស៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់