• 2021-03-10 03:43:40
  • ព័ត៌មាន

OnePlus 9 បង្ហាញថ្ងៃប្រកាសចេញ និងបញ្ជាក់មិនដើរផ្លូវដូច Apple និង Samsung ឡើយ

  • 2021-03-10 03:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនចុងក្រោយបំផុត OnePlus 9 នឹងប្រកាសចេញជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា នាពេលខាងមុខ ហើយអ្វីដែលពិសស គឺក្រុមហ៊ុនស្វាតហ្វូនចិនមួយនេះនឹងមិនដើរផ្លូវការពារបរិស្ថាន ដោយដកដុំសាកថ្ម ដូចទៅនឹង Apple និង Samsung ដែលបានធ្វើលើត្រកូល iPhone 12 និង Galaxy S21 នោះទេ។

ថ្លែងក្នុងវេទិការបស់ក្រុមហ៊ុន OnePlus លោកនាយកប្រតិបត្តិ Pete Lau បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 9 នឹងត្រូវវេចខ្ចប់ដាក់ក្នុងប្រអប់ជាមួយនឹងដុំសាកថ្ម។ នេះបើយោងទៅតាមប្រភព Android Central។

ស្មាតហ្វូនកំពូលរបស់ OnePlus មួយនេះ ត្រូវបានដំណឹងលេចធ្លាយជាច្រើនរំពឹងទុកថា នឹងមានថាមពលថ្មទំហំ 4500mAh រក្សាកម្លាំងសាកតាមខ្សែ 65W ដូចទៅនឹង OnePlus 8T ហើយថែមទាំងទ្រទ្រង់កម្លាំងសាកដោយមិនប្រើខ្សែ 45W ថែមទៀតផង៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់