• 2021-03-10 01:52:50
  • ហាងឆេងផលិតផល

Honda Click ស៊េរី២០២១ មានលក់មួយទឹកតម្លៃនេះល្មមទិញអត់ប៉ុណ្ណឹង?

  • 2021-03-10 01:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click ស៊េរីថ្មីឆ្នាំ២០២១ ជាប្រភេទម៉ូតូលេខអូតូដែលមានមាន ២ ជម្រើសអ្នកទិញអាចជ្រើសយកកម្លាំងម៉ាស៊ីន 125សេសេ ឬ150សេសេ ដែលកំពុងដាក់លក់នៅលើទីផ្សារតាមហាងជាច្រើន។

Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ។

តាមប្រភពពីហាងនៅម្ដុំគិរីរម្យ មានលក់មួយទឹក សម្រាប់កម្លាំងម៉ាស៊ីន 150សេសេ មានតម្លៃប្រមាណជា ៣ ១៥០ ដុល្លារ និងកម្លាំងម៉ាស៊ីន 125សេសេ មានតម្លៃប្រមាណជា ២ ៦៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។

Click ស៊េរីឆ្នាំ២០២១ នេះមានធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ។ និងមានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់