• 2021-03-10 01:36:30
  • ព័ត៌មាន

អេមបាត់! Volkswagen នឹងផលិតឡានអគ្គិសនីតម្លៃថោកបំផុត ប្រជែង Tesla

  • 2021-03-10 01:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ត្រកូលរថយន្តអគ្គិសនី ID. របស់ក្រុមហ៊ុន Volkswagen នឹងពង្រីកខ្លួនកាន់តែច្រើនឡើងៗ លើសពីម៉ូដែល ID.3 និង ID.4។ នៅត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Volkswagen មានគម្រោងចង់បន្ថែមភាគហ៊ុនរបស់ខ្លួន ទៅលើទីផ្សាររថយន្តអគ្គិសនី រហូតដល់ទៅ ៧០% នៅអឺរ៉ុប និង ៥០% នៅសហរដ្ឋអាមេរិក និងចិន។

ដើម្បីសម្រេចគោលដៅនេះបាន ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ នឹងបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មី យ៉ាងហោចណាស់ ១ម៉ូដែលជារៀងរាល់ឆ្នាំ ក្នុងចន្លោះពេលឥឡូវនេះ និងឆ្នាំ២០៣០ ដោយចាប់ផ្តើមពីម៉ូដែល ID.4 GTX នៅពាក់កណ្តាលឆ្នាំដំបូង នៃឆ្នាំ២០២១ នេះ បន្ទាប់មកគឺ ID.5 Coupe-SUV តែម្តង។ ក្រោយមកទៀត Volkswagen ក៏នឹងបញ្ចេញ SUV អគ្គិសនី ៧កៅអី ហៅថា ID.6 X/Crozz សម្រាប់ទីផ្សារប្រទេសចិនទៀតផង។

យ៉ាងណាមិញ ដើម្បីដណ្តើមចំណែកទីផ្សារឲ្យបានកាន់តែច្រើន Volkswagen ក៏នឹងបញ្ចេញរថយន្តអគ្គិសនីតម្លៃថោកបំផុតរបស់ខ្លួន ដែលស្ថិតនៅក្រោមម៉ូដែល ID.3 ដោយហៅឈ្មោះវាថា ID.1។ ដំបូងឡើយ គេបានគ្រោងចេញវានៅក្នុងឆ្នាំ២០២៣ ប៉ុន្តែពេលនេះវានឹងបង្ហាញខ្លួនជាផ្លូវការ នៅឆ្នាំ២០២៥។

ថ្វីបើមិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធនឹង ម៉ូដែល ID.1នេះ ប៉ុន្តែវានឹងជារថយន្តខ្នាតតូច ស្រដៀងទៅនឹង Mini Cooper SE និង Honda E ហើយមានតម្លៃក្រោម ២៥ ០០០ដុល្លារ ពោលគឺខ្ទង់ ២៣ ០០០ដុល្លារប៉ុណ្ណោះ ដើម្បីប្រជែងនឹងរថយន្តអគ្គិសនីរបស់ Tesla ដែលមានតម្លៃខ្ទង់ ២៥ ០០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់