• 2021-03-05 03:33:53
  • ព័ត៌មាន

ឡាន Tank មានបំពាក់ Option ពិសេសដូច Rolls-Royce នឹងមកដល់ខ្មែរឆាប់ៗ

  • 2021-03-05 03:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំមុនរួចមក ឥឡូវនេះរថយន្ត Rezvani Tank ជំនាន់ថ្មី នឹងលេចវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមទំព័រផ្លូវការ Rezvani Tank Cambodia បានឲ្យដឹងថា រថយន្តប្រភេទ SUV ជំនាន់ថ្មីនោះ ក៏នឹងមានបំពាក់ Option ពិសេសមួយដូចរថយន្ត Rolls-Royce គឺ "ដំបូលផ្កាយ” ទៀតផង។

គួររំលឹកឲ្យ​ដឹង​ថា ​​កាល​ពី​អំឡុង​​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨ ​លោក ឧកញ៉ា ស្រី ​ចាន់​ថន​ បាន​ប្រកាស​ថាក្រុមហ៊ុន​របស់​លោក​ទទួល​បាន​សិទ្ធិ នាំ​ចូល​ផ្ដាច់​មុខ​នូវ​រថយន្ត​ម៉ាក Rezvani របស់​សហរដ្ឋ​អាមេរិក មក​លក់​នៅ​ប្រទេស​​កម្ពុជា និង​មាន​សិទ្ធ​ចែក​ចាយ​បន្ត​ទៅ​កាន់ ៥ ប្រទេស​ផ្សេង​ទៀត ​រួម​មាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម និង​ឡាវ។

រថយន្ត​ Rezvani Tank នេះ​មាន​ចែក​ចេញ​ជា​ ៣ ​ប្រភេទ។ ប្រភេទ​ធូរ​ជាង​គេ​មាន​តម្លៃ ១៥៥ ០០០ ដុល្លារ (តម្លៃនៅបរទេស) ប្រើ​ម៉ាស៊ីន​កម្លាំង ២៨៥ សេះ ចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង ប៉ុន្តែ​វា​ក៏​​មាន​ជម្រើស​ម៉ាស៊ីន ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំង ឬ ម៉ាស៊ីន​ម៉ាស៊ូត​ ២៨៥ សេះ ចំណុះ ៣,០ លីត្រ​ផង​ដែរ។

រីឯ ២ ប្រភេទ​ទៀត​គឺ​បំពាក់​ម៉ាស៊ីន Dodge Demon ចំណុះ ៦,២ លីត្រ ទំហំ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់ ១ ០០០ សេះ ជា​មួយ​តម្លៃ​ចាប់​ពី ២៩៥ ០០០ ដុល្លារ (តម្លៃនៅបរទេស) សម្រាប់​ប្រភេទ Tank Military Edition និង​ចាប់​ពី ៣៤៩ ០០០ ដុល្លារ សម្រាប់​ប្រភេទ Tank X៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភពរូបភាព ៖ Rezvani Tank Cambodia

អត្ថបទ៖ សេង ឡុង

មតិយោបល់