- 2021-03-04 01:00:00
- ផលិតផលថ្មី
DJI ចេញលក់ hybrid drone ដំបូងបង្អស់តម្លៃលើស ១ពាន់ដុល្លារ(មានវីដេអូ)
- 2021-03-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJI ចេញលក់ hybrid drone ដំបូងបង្អស់តម្លៃលើស ១ពាន់ដុល្លារ(មានវីដេអូ)
ចន្លោះមិនឃើញ
ឌ្រូន DJI FPV ឬ FPV Combo ប្រែសម្រួលជាខេមភាសាថា កូនយន្តហោះគ្មានមនុស្សបើកប្រភេទ hybrid drone ដំបូងបង្អស់របស់ក្រុមហ៊ុនល្បីល្បាញ DJI មានតម្លៃ ១២៩៩ ដុល្លារ (តម្លៃលើវិបសាយ DJI) ដែលនៅក្នុងប្រអប់មានដូចជា៖ ដ្រូន ១ វែនតា VR ១ ថ្ម ១ ដុំ និងដៃបញ្ជាសម្រាប់ធ្វើជាពីឡុតចំនួន ១។ រឹតតែពិសេស ដៃបញ្ជាឆ្នាំ ២០២១ មិនដូចទៅនឹងជំនាន់ Mavic ទេពោលគឺ តម្រូវឲ្យពីឡុតត្រូវពាក់វែនតា VR (Goggles) ដើម្បីបញ្ជា មិនមែនដាក់ភ្ជាប់ជាមួយស្មាតហ្វូន។
បើចាប់អារម្មណ៍ អ្នកក៏អាចទិញគ្រឿងបន្ថែមពី DJI នឹងផ្តល់ជូនដូចជា៖ ថ្ម ២គ្រាប់និងដុំសាកភ្លើង (Charging hub) តម្លៃ ២៩៩ ដុល្លារ។ រីឯដៃបញ្ជា(១) ទៀតហៅថា motion controller តម្លៃ ១៩៩ ដុល្លារ ទាំងអស់នេះក្រុមហ៊ុនឲ្យឈ្មោះថា DJI FPV Fly More Kit ។
សម្រាប់គ្រឿងបន្លាស់ចេញផ្សាយដោយ DJI បានរៀបរាប់លម្អិតថា ករណីហោះខូច ឬអ្នកចង់ទិញយកផ្លាស់ខ្លួនឯង តម្លៃជួសជុល Drone មានតម្លៃសរុបគឺ ៧៣៩ ដុល្លារ។ មានបែងចែកតម្លៃបន្តទៀតដូចជា៖
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសំខាន់ៗដែលមានលើ DJI FPV ម៉ូឌែលឆ្នាំ ២០២១រួមបញ្ចូលធាតុសំខាន់៣ ក្នុងតួដ្រូនទាំងមូលនោះគឺ ការបញ្ចាដោយប្រើដៃតែម្ខាងបាន(motion controller), ផ្តោតលើល្បឿន និងមាន Sport mode អាចយកវាទៅប្រណាំងគ្នាបាន បង្កើតជាកម្មវិធីប្រណាំងឌ្រូន ឬតាមថតសកម្មភាពប្រណាំងម៉ូតូ-ឡានបានផងដែរ។
DJI FPV ប្រើប្រាស់ម៉ូទ័របង្វិលអាចបង្កើនដល់ល្បឿន ១០០ គីឡូម៉ែត្រក្នុងម៉ោង ត្រឹមតែ២វិនាទីប៉ុណ្ណោះ និងមានល្បឿនលឿនបំផុត(អតិបរមា) ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំពោះ flight mode មាន ៣ គឺទីមួយ Normal mode,ទីពីរ Manual mode និងទីបីគឺ Sport mode ។ ដ្រូនឆ្នាំ ២០២១ នេះក៏មានផងដែរនូវមុខងារ Emergency Brake-ហ្វ្រាំងបញ្ឃប់ក្នុងពេលអាសន្ន និង Hover feature-បញ្ជាឲ្យវាត្រឡប់មកកាន់ចំណុចដើមវិញពេលណាវាបាត់សញ្ញា ឬហោះទៅឆ្ងាយខ្លាំងពេក)។
DJI FPV គឺជាដ្រូនដែលអាចថតយកទិដ្ឋភាពបានចម្ងាយឆ្ងាយជាង ១០ គីឡូម៉ែត្រ ជាមួយនឹងមុខងារប្រេកង់ឆ្លាស់ស្វ័យប្រវត្តិចំនួន២ (ប្រើបច្ចេកវិទ្យា 50Mbps bitrate និង anti-interference)។ អ្នកកាន់ដៃបញ្ជា ក៏អាចមានជម្រើសចំនួន ២ លើ viewing mode និងថែមទាំងអាចភ្ជាប់ទៅកាន់មនុស្សលើសពី ២នាក់ឲ្យពាក់វែនតា VR ដើម្បីមើល pilot's view ជាមួយគ្នាក៏បាន។
DJI FPV អាចថតបាន 4K/60p ឬ 50p កាមេរ៉ា 120Mbps លើ gimbal ហើយអ្នកក៏អាចថតវីដេអូ slow motion ក្នុងកម្រិត 1080/120p ។ វីដេអូនោះក៏អាចរក្សាទុកក្នុងទម្រង់ H.264 ឬ HEVC ។ កាមេរ៉ាលើ FPV ក៏អាចរក្សាទំនឹងបានល្អខ្លាំងណាស់ដែរជាមួយនឹងបច្ចេកវិទ្យា DJI's RockSteady digital image stabilization
សូមទស្សនាវីដេអូខាងក្រោម៖