• 2021-03-03 07:06:38
  • ព័ត៌មាន

ចិនខ្ចីដៃ Hacker ទប់ទល់នឹងឥណ្ឌា ខណៈបញ្ហាព្រំដែនមិនទាន់បានធូរស្បើយ

  • 2021-03-03 07:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយរវាង ចិន និង ឥណ្ឌា ក្រុមអ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណិតបានបង្ហាញថា រដ្ឋចិនកំពុងគាំទ្រយុទ្ធនាការវាយប្រហារមួយ ដើម្បីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ ឥណ្ឌា រួមទាំងបណ្តាញថាមពលរបស់ប្រទេសនេះផងដែរ។

ក្រុមអ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណថា មានក្រុមវាយប្រហារ RedEcho ជាមួយក្រុម APT41 របស់ប្រទេសចិន និងក្រុម Tonto Team ថាបានដាក់ពង្រាយមេរោគពពួក malware គំរាមគំហែងទៅដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ ប្រទេសឥណ្ឌា។

ក្រុម Hacker បានដាក់គោលដៅ និងវាយប្រហារ ទៅលើអង្គការសរុបចំនួន១២ ដែលក្នុងនោះមាន១០ គឺជាវិស័យថាមពលនិងការបញ្ជូនអគ្គិសនី ស្របពេលនឹងការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរកាលពី ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ មានរោងចក្រផលិតថាមពលពីរដែលរងគ្រោះ គឺរោងចក្រផលិតថាមពល National Thermal Power Corporation (NTPC) Limited និង Power System Operation Corporation Limited មានទីតាំងនៅតំបន់ New Delhi។

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាង ចិន និង ឥណ្ឌា បានផ្ទុះឡើងតាំងពីឆ្នាំមុន បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវ ពីទាហានឥណ្ឌានិងចិន នៅជ្រលងភ្នំហ្គាវ៉ាន ក្នុងតំបន់ឡាដាក (Ladakh) បណ្ដាលឱ្យទាហានឥណ្ឌា ២០នាក់ត្រូវបានសម្លាប់ រីឯ ប្រទេសចិន បានកំណត់អ្នកស្លាប់និងរបួស មានចំនួន ៤នាក់ ជាលើកដំបូងនៅ ថ្ងៃទី១៩ ខែកុម្ភៈ៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ កុសល

មតិយោបល់