• 2021-03-03 02:36:51
  • ព័ត៌មាន

ម៉េចអ៊ីចេះ! DxOMark ឱ្យពិន្ទុកាមេរ៉ា S21 Ultra ទាបជាង S20 Ultra ដែលចេញឆ្នាំមុន

  • 2021-03-03 02:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ទើបបញ្ចប់ការត្រួតពិនិត្យកាមេរ៉ារបស់ Galaxy S21 Ultra (ម៉ូឌែលប្រើបន្ទះឈីបExynos) ជាលទ្ធផលគឺមិនល្អ ដោយពិន្ទុសរុបបានត្រឹម ១២១។ វាមិនត្រឹមតែទាបនោះទេ ប៉ុន្ដែវាទាបជាងពិន្ទុ S20 Ultra ដែលទទួលបាន ១២៦ កាលពីមួយឆ្នាំមុន។

ទិន្នន័យវិភាគរវាង កាមេរ៉ាសិស្សច្បងសិស្សប្អូន Galaxy ត្រកូល S ទាំងពីរទទួលបាន៖

  • Galaxy S21 Ultra ទទួលពិន្ទុសរុប ១២១៖ ការថតរូប ១២៨, កម្រិតពង្រីក ៧៦, ថតវីដេអូ ៩៨
  • Galaxy S20 Ultraទទួលពិន្ទុសរុប ១២៦៖ ការថតរូប ១២៨, កម្រិតពង្រីក ៨៨, ថតវីដេអូ ១០៦

គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទ និងពិគ្រោះយោបល់របស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ។ វិធីតេស្ដរបស់ DxOMark មានភាពរឹងមាំ ដោយពួកគេមើលទៅលើ exposure, color, texture, noise, artifacts, និង zoom របស់កាមេរ៉ាទូរសព្ទនីមួយៗ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់