• 2021-03-03 00:00:00
  • ព័ត៌មាន

​YouTube ​បង្កើត​កម្មវិធី​ថ្មី​មួយ​​របៀប​លេង​ស្ទើរ​តែ​ដូច​ TikTok បេះបិទ

  • 2021-03-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​YouTube Shorts ​គឺ​ជា​មុខងារ​ថ្មី​ដែល​ក្រុម​ការងារ YouTube ​ទើប​នឹង​បាន​បញ្ចេញ​ឲ្យ​​ប្រើប្រាស់​បាន​នៅ​សហរដ្ឋ​អាមេរិក​មុន​គេ​ ​បន្ទាប់​មក​នឹង​មាន​នៅ​លើ​បណ្ដា​ប្រទេស​ដទៃ។ ​មុខងារ​ Shorts ​នេះ​មាន​ទម្រង់​ជា​វីដេអូ​ខ្លីៗ​ដែល​អ្នក​ប្រើប្រាស់​អាច​ចុច​ថត​វីដេអូ ​និង​ចែក​រំលែក​ទៅ​អ្នក​ដទៃ​បាន​ស្រដៀង​នឹង TikTok ​ដែល​អាមេរិក​បានបិទ​ចោល(ban) ដោយ​ចោទ​ថា​ មាន​ពាក់ព័ន្ធ​នឹង​នយោបាយ។

កម្មវិធី ​YouTube Short

​YouTube Short បាន​អភិវឌ្ឍន៍​អស់ ១​ឆ្នាំ​មក​ហើយ​ និង​​កំពុង​ស្ថិត​ក្នុង​ទម្រង់ Beta ​នៅ​ឡើយ​។​​ ​យ៉ាងណាមិញ​ ​វា​ទទួល​បាន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់ Beta ​ច្រើន​ជាង ៣,៥ ​ប៊ីលាន​(views) ​ដែល​ចំនួន​ប៉ុណ្ណេះ​អាច​ប្រជែង​នឹង TikTok ​បាន​ក្នុង​ទីផ្សារ​អាមេរិច​ ប្រសិន​បើ​ដាក់​ចេញ​ជា​ផ្លូវការ ខណៈ​ដែល​កាល​ពី TikTok ​មិន​ទាន់​បិទ​ ​វា​ទទួល​បាន ១ ប៊ីលាន(views) ​ជា​ប្រចាំ​ខែ​ ។ TikTok​ ក៏ធ្លាប់​ជាប់​ជា កម្មវិធី​ដំបូង​គេ​​រក​បាន​អ្នក​លេង​ច្រើន​បែប​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី។

របៀបលេង ​YouTube Short

​ដូចនេះ​ ​​ប្រសិន​ចង់​លេង​ version ​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃ ​សូម​រង់​ចាំ​បន្តិច​សិន​៕ ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដើម្បី​​ដឹង​របៀប​លេង​៖​

អត្ថបទ៖ រក្សា

មតិយោបល់