• 2021-03-02 07:02:31
  • ព័ត៌មាន

EZECOM ជាក្រុមហ៊ុនដំបូងគេដែលប្រើកម្មវិធី Microsoft Teams សម្រាប់ Live Streaming នៅកម្ពុជា

  • 2021-03-02 07:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឌីជីថលនីយកម្មនៅកម្ពុជា តាមរយៈការប្រែក្លាយជាក្រុមហ៊ុនដំបូងក្នុងប្រទេសដែលប្រើប្រាស់កម្មវិធី Microsoft Teams សម្រាប់ការផ្សាយផ្ទាល់ (Live streaming) ព្រឹត្តិការណ៍សាធារណៈនានា។

ការផ្សាយផ្ទាល់នេះត្រូវបានធ្វើតេស្តនិងបង្ហាញពីភាពជោគជ័យ នៅពេលដែលក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំធុរកិច្ចប្រចាំឆ្នាំ២០២១របស់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល CKCC។ កិច្ចប្រជុំនេះត្រូវបានផ្សាយផ្ទាល់ដោយប្រើប្រាស់កម្មវិធី Microsoft Teams។

ភាពជោគជ័យនេះជួយឱ្យក្រុមហ៊ុន EZECOM បង្ហាញថា កម្មវិធី Microsoft Teams មិនត្រឹមតែជាកម្មវិធីមួយដែលអាចឱ្យក្រុមការងារធ្វើការរួមគ្នា និងប្រជុំអនឡាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្ញើសារភ្លាមៗរបស់ក្រុមហ៊ុនប្រកបដោយសុវត្ថិភាពទៅកាន់ភាគីពាក់ព័ន្ធណាមួយចំពោះអាជីវកកម្ម ជាពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដបែបនេះ។

លោក Asitha De Costa ប្រធានផ្នែកពត៌មានវិទ្យារបស់ក្រុមហ៊ុន EZECOM បានថ្លែងថា៖ «យើងបន្តស្វែងរកសេវាថ្មីៗ និងគុណតម្លៃបន្ថែម ដើម្បីផ្តល់ជូនអតិថិជនរបស់យើងតាមរយៈការផ្តល់ជូនបច្ចេកវិទ្យាល្អបំផុត និងចុងក្រោយបំផុតទៅលើទីផ្សារ។ យើងព្យាយាមអោយសេវាកម្មរបស់យើងក្លាយជាជំនួយដ៏ល្អបំផុតដល់អាជីវកម្ម ស្របតាមតម្រូវការរបស់អតិថិជន ហើយប្រាកដថាទាំងអស់នេះពិតជានាំមកនូវគុណតម្លៃកាន់តែច្រើនជូនដល់ស្ថាប័ន”។

ក្រុមហ៊ុន EZECOM បានចាប់ផ្តើមផ្តល់ជូនផលិតផល Microsoft Cloud Service ដល់ទីផ្សារកម្ពុជាចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ មក ដោយក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយនេះ(CSP)ពីក្រុមហ៊ុនMicrosoft ផ្ទាល់តែម្តង។ កម្មវិធី “Microsoft Teams” គឺជាផ្នែកមួយនៃកញ្ចប់សេវាកម្មផលិតផលខ្លោដ (Cloud)របស់ក្រុមហ៊ុន Microsoft ដែលកម្មវិធីនេះមានទាំងប្រភេទមិនគិតថ្លៃ និងគិតថ្លៃ ដែលអាចឱ្យអ្នកប្រើប្រាស់/ក្រុមហ៊ុនសហគ្រាសធ្វើការរួមគ្នាបាននៅពេលដែលត្រូវការ។

សន្តិសុខព័ត៌មានគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់ស្ថាប័ននានានៅពេលបច្ចុប្បន្ននេះ ហើយកំពុងត្រូវបានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុន Microsoft ដូច្នេះហើយទើបកម្មវិធី Microsoft Teams នេះត្រូវបានបង្កើតឡើងដើម្បីងាយស្រួលធ្វើការរួមគ្នាពីចំងាយ និងប្រកបដោយសុវត្ថិភាព។ កម្មវិធីនេះក៏ត្រូវបានចាត់ទុកថាជាកម្មវិធីមួយក្នុងចំណោមកម្មវិធីល្អបំផុតដែលប្រើប្រាស់ដើម្បីផ្សាយផ្ទាល់ (Live Stream) និងធ្វើការងាររួមគ្នានៅក្នុងប្រទេសចិនផងដែរ ព្រោះតែកម្មវិធីនេះមានការថែរក្សាការសម្ងាត់ខ្ពស់ និងគោរពតាមស្តង់ដារ GDPR ដែលជាគោលការណ៍គោរព និងរក្សាការសម្ងាត់ឯកជនភាពនៃទិន្នន័យ។

ជាមួយនឹងលក្ខណៈពិសេសទាំងនេះ ក្រុមហ៊ុន EZECOM បច្ចុប្បន្នកំពុងគាំទ្រក្រុមហ៊ុនជាច្រើនក្នុងដំណើរផ្លាស់ប្តូរឆ្ពោះទៅរកការគ្រប់គ្រងក្រុមហ៊ុនតាមប្រព័ន្ធឌីជីថលជាមួយនឹងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Microsoft។ ជាមួយនឹងកញ្ចប់សេវាកម្មសម្រាប់អាជីវកម្ម M365 ថ្មី ក្រុមហ៊ុន EZECOM កំពុងពង្រីកកញ្ចប់ផលិតផលរបស់ខ្លួនទៅកាន់សហគមន៍អាជីវកម្មក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ២៣% នៃអ្នកជាវសេវាកម្មរបស់ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនសហគ្រាស ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

លោក Asitha De Costa បានបន្ថែមថា៖ «យើងរំពឹងថានឹងមានតម្រូវការខ្លាំងនូវផលិតផលនិងសេវាកម្មថ្មីដែលកំពុងផ្តល់ជូនទៅក្រុមហ៊ុនសហគ្រាសក្នុងស្រុក។ ទិសដៅរបស់យើងគឺក្លាយជាក្រុមហ៊ុនដែលផ្តល់សេវាឌីជីថលដល់អតិថិជនរបស់យើង។ យើងមានមោទនភាពចំពោះការឆ្លើយតបទៅនឹងតម្រូវការបស់បណ្តាអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងស្របគ្នាទៅនឹងចក្ខុវិស័យរបស់ប្រទេសក្នុងការជំរុញឆ្ពោះទៅរកការផ្លាស់ប្តូរទៅឌីជីថល”។

ក្រុមហ៊ុន EZECOM ជាក្រុមហ៊ុនអ៊ីនធឺណិតតែមួយគត់ដែលមានប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រផ្ទាល់ខ្លួនដំបូងគេនៅកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែលលាតសន្ធឹងប្រហែល ១.៣០០ គីឡូម៉ែត្រ។ បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើអោយប្រទេសកម្ពុជាក្លាយជាចំណុចតភ្ជាប់មួយទៅកាន់ទ្វីបអាស៊ីទាំងមូល និងអាចឱ្យប្រទេសកម្ពុជាអាចតភ្ជាប់ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏បានចាប់ដៃគូផងដែរជាមួយក្រុមហ៊ុន NXT Network ដែលជាក្រុមហ៊ុនមានជំនាញខាងចែកចាយអ៊ីនធឺណិតខ្នាតធំក្នុងតំបន់អាស៊ាន ដោយបានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តមួយដើម្បីរួមគ្នាផ្តល់សេវាកម្មកាន់តែប្រសើរឡើងសម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។

ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេនៅ កម្ពុជាដែលទទួលបានវិញ្ញាបណ្ឌ័បត្រISO។ ហើយក៏បានឈ្នះពានរង្វាន់ ISP ជាប់គ្នាក្នុងឆ្នាំ ២០១១ និងឆ្នាំ២០១២។ បានឈ្នះពានរង្វាន់ Cambodia ICT Awards (CICTA) និងទទួលបានពានរង្វាន់ ISP ល្អបំផុតសម្រាប់សហគ្រាសឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ម៉ាកយីហោនិយោជិកល្អបំផុតនៅ ឆ្នាំ ២០១៧។ នៅឆ្នាំ ២០២០ក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏ជាស្ថាប័នសុវត្ថិភាពកុមារផងដែរ។ នៅកន្លែងធ្វើការនិងប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ISO ៩០០១-២០១៥;លើសពីនេះទៅទៀតក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏បានទទួលស្គាល់នៅក្នុងតំបន់ផងដែរជាមួយ​នឹងពានរង្វាន់ដ៏មានកិត្យានុភាពពីរគឺជាក្រុមហ៊ុនល្អបំផុតដែលបុគ្គលិកប្រាថ្នាចង់បំពេញការងារជូននៅអាស៊ី ២០២០ និងពានរង្វាន់យីហោនិយោជិកល្អបំផុតនៅអាស៊ី៕

មតិយោបល់