• 2021-03-02 03:22:15
  • ព័ត៌មាន

អ្នកទស្សន៍ទាយអនាគតស្មាតហ្វូនដ៏ល្បី បង្ហើបឆ្នាំដែល Apple បញ្ចេញ iPhone បត់អេក្រង់បាន

  • 2021-03-02 03:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple អាចនឹងដាក់បង្ហាញ iPhone បត់អេក្រង់បាន មានខ្នាតអេក្រង់ ៧,៥ ទៅ ៨អ៊ិញ នៅក្នុង ឆ្នាំ២០២៣ ខាងមុខ នេះបើតាមនៅក្នុងកំណត់ត្រាស្រាវជ្រាវពីអ្នកវិភាគជំនាញ Ming-Chi Kuo នៅស្ថាប័ន TF International Securities។

ប្រភពខាងលើបន្ថែមថា គម្រោងស្មាតហ្វូនអេក្រង់បត់របស់ Apple កំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ ម៉្យាងទៀត Apple ហាក់ចង់ដោះស្រាយបញ្ហាបច្ចេកវិទ្យា និងបញ្ហាចំពោះផលិតកម្មផ្សេងៗដែលកំពុងកើតឡើងក្នុងនេះជាមុនសិន ដូចនេះនៅឆ្នាំ២០២៣ អាចជាឆ្នាំល្អបំផុតសម្រាប់ iPhone បត់អេក្រង់បានបង្ហាញខ្លួន។

គួរបន្ថែមថា Ming-Chi Kuo ជាអ្នកព្យាករណ៍ និងទស្សន៍ទាយពីផលិតផលអនាគតរបស់ Apple ដោយមានភាគរយត្រូវខ្ពស់ និងគួរឱ្យទុកចិត្តបានកាលពីពេលកន្លងមក។ យ៉ាងណាមិញ ហេតុផលដែលលោកទស្សន៍ទាយកម្រខុសនោះ អាចមកពី លោកក្ដាប់បានព័ត៌មាន និងការស្រាវជាច្រើនពី Apple ត្បិតលោកជាមនុស្សមានទំនាក់ទំនងនៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ Apple នៅក្នុងតំបន់អាស៊ី មួយរូប៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់