• 2021-03-02 03:26:06
  • ព័ត៌មាន

បិទទ្វារជាង១ឆ្នាំ ពេលនេះ Apple សម្រេចចិត្តបើកហាងលក់រាយ ២៧០កន្លែងវិញ

  • 2021-03-02 03:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងលក់រាយរបស់ Apple ចំនួន ២៧០ កន្លែងនៅសហរដ្ឋអាមេរិក ត្រូវបានបើកដំណើរការជាថ្មីម្តងទៀត នៅដើមខែមីនា ដែលនេះក៏ជាការបើកដំណើរលើកទីមួយផងដែរ បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត១ឆ្នាំ។

គួរបញ្ជាក់ថា Apple ចាប់ផ្ដើមបិទហាងលក់រាយទាំងអស់នោះដំបូង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយគិតត្រឹមពេលបើកវិញនេះ ខ្វះតែ១៣ថ្ងៃទៀត គឺមានរយៈពេល១ឆ្នាំគត់។

ទោះយ៉ាងណាក៏ដោយការសម្រេចចិត្តបើកហាងឡើងវិញនេះ Apple អនុវត្តគោលការណ៍ណែនាំសុខភាព និងសុវត្ថិភាពក្នុងមូលដ្ឋានយ៉ាងខ្ជាប់ខ្ជួន។

បើយោងតាមប្រភពពី 9to5Mac បានបញ្ជាក់ថា នៅតាមបណ្ដាហាងមួយចំនួនដែលបើកលក់វិញនោះ គឺមានការរឹតត្បិតខ្លាំង ដោយខ្លះតម្រូវឱ្យមានការណាត់ជួបជាមុនទើបមកហាងបាន ខ្លះទៀតគឺអាចត្រឹមតែជ្រើសរើសភ្នាក់ងារដឹកជញ្ជូនតែប៉ុណ្ណោះ ចំពោះការបញ្ជារទិញតាមអនឡាញ មិនអាចមកហាងផ្ទាល់នោះទេ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់