• 2021-03-02 01:00:00
  • ព័ត៌មាន

ឡាន Nissan X-Trail ២០២១ គេដូររាងថ្មីហើយ តែប្រទេសមួយនេះ អត់ព្រមដូរតាមគេ

  • 2021-03-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញរថយន្ត X-Trail (ឬទីផ្សារផ្សេងហៅថា Rouge) ស៊េរីឆ្នាំ២០២១ ដែលទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង នៅលើទីផ្សារមួយចំនួន ប៉ុន្តែគ្មានសម្រាប់ទីផ្សារអូស្ត្រាលីឡើយ ដោយនៅទីនោះគ្រាន់តែអាប់ដេតបន្តិចបន្តួចលើស៊េរីមុនប៉ុណ្ណោះ។

រថយន្ត X-Trail ស៊េរីឆ្នាំ២០២១ លក់នៅអូស្ត្រាលី
រថយន្ត X-Trail ស៊េរីឆ្នាំ២០២១ លក់នៅទីផ្សារដទៃ

រថយន្ត Nissan X-Trail ឆ្នាំ២០២១ ដែលដាក់លក់នៅអូស្ត្រាលី បានបំពាក់អេក្រង់ Touchscreen ទំហំ ៧អ៊ីញថ្មីមកស្តង់ដារ។ SUV នេះក៏មានមុខងារ Android Auto និង apple CarPlay ព្រមទាំងមុខងារ Intelligent Driving Alert និងយ៉ាន់ ១៨អ៊ីញផងដែរ។

រថយន្ត X-Trail ឆ្នាំ២០២១ ផ្តល់ជម្រស់ជាច្រើនម៉ូដែល ដូចជា ST, ST-L, Ti និង TS ហើយមានតម្លៃចន្លោះពី ២២ ៦០០ ទៅ ៣៥ ៥០០ដុល្លារ។

វាក៏ផ្តល់ជម្រើសម៉ាស៊ីនច្រើនដែរ គឺ ម៉ាស៊ីនសាំង ២,០លីត្រ កម្លាំង ១៤២សេះ និង ២,៥លីត្រ កម្លាំង ១៦៩សេះ ព្រមទាំងម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ២,០លីត្រ កម្លាំង ១៧៤សេះ ទៀតផង។ រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យម ៦លីត្រ/១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់