/602f1f11e7797_1613700840_medium.jpg)
- 2021-03-02 00:50:00
- ព័ត៌មាន
Mano Gaming ចង់សម្រេចគោលដៅមួយឲ្យបាន មុនពេលបញ្ចប់អាជីពជា Streamer
- 2021-03-02 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mano Gaming ចង់សម្រេចគោលដៅមួយឲ្យបាន មុនពេលបញ្ចប់អាជីពជា Streamer
ចន្លោះមិនឃើញ
បច្ចុប្បន្ន Mano Gaming គឺជា Streamer ដ៏ល្បីទាក់ទងជាមួយការឡាយលេងហ្គេមនៅលើហ្វេសបុក និងជាអ្នក Caster (អ្នកអធិប្បាយហ្គេម) ដែលកំពុងមានឈ្មោះបោះសម្លេង ដែលបានលេចមុខរាល់ថ្ងៃនៅលើហ្វេសបុក រួមជាមួយពាក្យសម្ដីនិយាយជាមួយហ្វេនមិនដាច់មួយម៉ាត់។
Mano Gaming មានឈ្មោះពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំចាប់ផ្តើមចូលចិត្តលេងហ្គេម ឬកីឡាអេឡិចត្រូនិកនេះតាំងក្មេងមកម្លេះ នឹងចាប់ផ្តើមប្រឡូកចូលក្នុងវិស័យ Streamer ធ្វើការឡាយលេងហ្គេមនៅលើបណ្ដាញសង្គមហ្វេសបុកនៅនៅដើមឆ្នាំ ២០២០ កន្លងទៅ។ ក្រៅពីអាជីពជា Streamer បច្ចុប្បន្ន ធាង វ៉ាធិប ក៏រកសុីតាម Online ដូចជាការលក់ផលិតផលផ្សេងៗផងដែរ។
ធ្លាប់ជួបឧបសគ្គច្រើន និងពេលខ្លះធ្លាប់មានគំនិតចងបោះបង់ក៏មាន តែសម្រាប់អាជីពជា Streamer នេះ ធាង វ៉ាធិប ថាគឺដូចជាការងារមួយដែលខ្លួនស្រលាញ់តាំងពីក្មេងអឺចឹងហើយ ក៏បានធ្វើឲ្យ ខ្លួនព្យាយាមធ្វើតស៊ូជម្នះរហូតទទួលបានការងារជាច្រើនក្នុងអាជីពជា Streamer នេះ ដែលអាចរកចំនូលបានគួរសមនាពេលបច្ចុប្បន្ន។ ទាក់ទង់ជាមួយអាជីពជា Streamer នេះដែរ ធាង វ៉ាធិប ប្រាប់ថាប្រហែលជាមិនអាចបោះបង់ចោលទេ ប៉ុន្តែនៅថ្ងៃមុនខ្លួនមានគម្រោងមួយចង់សម្រេចឲ្យបាន គឺចង់បើកហាងលក់គ្រឿងអេឡិចត្រូនិក ដូចជា សម្ភារ ទូរស័ព្ទ និងហ្គេម នៅថ្ងៃខាងមុខបើខ្លួនមានលទ្ធភាព ហើយនឹងនៅតែបន្តអាជីពនេះ បើនៅតែមានអ្នកគាំទ្រដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា Mano Gaming ឬ ធាង វ៉ាធិប មុនក្លាយជា Streamer ពីមុនគឺធ្លាប់បានប្រលោកចូលវិស័យ Esport ដែលបានរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកដូចជា Mobile Legend, Rules Of Survival, League of Legend, AK Onilne, នឹងហ្គេមជាច្រើនទៀតផងដែល។ ជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube៕