• 2021-03-01 09:19:47
  • ព័ត៌មាន

ច្បាស់ថ្ងៃប្រកាសចេញ Find X3 អាវុធធំរបស់ Oppo ហើយ

  • 2021-03-01 09:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពូល Find X3 របស់ Oppo នឹងប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ក្នុងទឹកដីកំណើតប្រទេសចិន នេះបើតាមដំណឹងលេចធ្លាយចុងក្រោយ ដោយបង្ហាញពីផ្ទាំងផ្សព្វផ្សាយ និងថ្ងៃប្រកាសស្មាតហ្វូននេះយ៉ាងច្បាស់ៗ។

មានការរំពឹងទុកថា Oppo នឹងបញ្ចេញស្មាតហ្វូន Find X3 series ៤គ្រឿងរួមមាន Find X3 និង Find X3 Pro ជាស្មាតហ្វូនពិសេស និង Find X3 Lite ក៏ដូចជា Find X3 Neo ផងដែរ។

ទោះយ៉ាងណាក៏ដោយ ត្រកូលពិសេស Find X3 របស់ Oppo មានការសន្និដ្ឋានជាច្រើនថា វាអាចនឹងប្រើកាមេរ៉ាបង្កប់ក្រោមអេក្រង់ អាចធ្វើការថតរូបនិងដោះសោបានយ៉ាងប្រសើរ ដូចផលិតគម្រូដាក់តាំងនៅព្រឹត្តិការណ៍ MWC Shanghai 2019 កន្លងមក។

ម្យ៉ាងទៀតថែម បើ​តាម​ Evan Blass ដែល​ជា​អ្នក​ចែក​ចាយ​ព័ត៌មាន​បែក​ធ្លាយ​ល្បី​មួយ បាន​ឲ្យ​ដឹង​ថា​ OPPO Find X3 Pro នឹង​មាន​បំពាក់​កាមេរ៉ា​​ប្រភេទ​ Macro ទំហំ 3MP ដែល​អាច​ Zoom បាន​រហូត​ដល់ 25X ធ្វើ​ឲ្យ​ស្មាតហ្វូន​នេះ​ប្រៀប​ដូច​ជា​មីក្រូទស្សន៍​យ៉ាង​អ៊ីចឹង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់