• 2021-03-01 06:45:04
  • ព័ត៌មាន

Isuzu D-Max ឆ្នាំ២០២១ ចេញលក់នៅប្រទេសធំមួយនេះ តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

  • 2021-03-01 06:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Isuzu D-Max ឆ្នាំ២០២១ ដែលជាជំនាន់ថ្មី និងទទួលបានការអាប់ដេតជាច្រើននោះ ឥឡូវនេះបានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស។

ចំពោះទីផ្សារប្រទេសអង់គ្លេស រថយន្ត Isuzu D-Max ថ្មីនេះ ត្រូវបានចែកចេញជាតួខ្លួន ២ ប្រភេទ គឺ ១បាំងកន្លះ និង ២បាំងកន្លះ ដោយចេញចេញជា ៣ម៉ូដែល គឺ D-Max Business, D-Max All-Purpose និង D-Max Adventure។ ភីកអាប់នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០ ៩៩៩ផោន ឬស្មើនឹង ២៩ ៥០០ដុល្លារ។

រថយន្ត D-Max លក់នៅទីនោះ មានបំពាក់ម៉ាស៊ីនម៉ាស៊ូត កម្លាំង ១៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ ហើយក៏មានជម្រើសប្រអប់លេខដៃ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរទៀតផង។ វាមានសមត្ថភាពអាចដឹកបានទម្ងន់ ១ ១២០គីឡូក្រាម និងអូសសណ្តោងបាន ៣,៥តោន។

ភីកអាប់របស់ជប៉ុនមួយនេះក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរ ADASS មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ automatic emergency braking, lane departure warning, lane keeping assist, intelligent speed limit, traffic sign recognition, blind spot monitoring, rear cross vehicle warning និង emergency lane keeping ទៀតផង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់