• 2021-03-01 02:14:23
  • ព័ត៌មាន

ភីកអាប់មួយនេះ ជាប់ឈ្មោះជាភីកអាប់ខ្នាតកណ្តាល ធន់បំផុតនៅអាមេរិក

  • 2021-03-01 02:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីក់អាប់ខ្នាតកណ្តាល បាននិងកំពុងតែក្លាយជាទីពេញនិយមមួយ ហើយជម្រើសដ៏ល្អបំផុតមានដូចជា Ford Ranger, Chevy Colorado, GMC Canyon, Toyota Tacoma និង Nissan Frontier ជាដើម។

ដោយឡែក បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ J.D. Power បានឲ្យដឹងថា រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២១ បានជាប់ឈ្មោះជារថយន្តភីកអាប់ខ្នាតកណ្តាលធន់បំផុត សម្រាប់ឆ្នាំ២០២១ នៅក្នុងការសិក្សា “US Vehicle Dependability Study (VDS)"។

ការសិក្សា VDS បានវាស់វែងចំនួនបញ្ហាដែលជួបប្រទះក្នុងរថយន្ត ១០០ គ្រឿង ក្នុងកំឡុងពេល ៣ ឆ្នាំដំបូងបន្ទាប់ពីទិញ។ ពិន្ទុកាន់តែទាប បញ្ជាក់ថាគុណភាពកាន់តែខ្ពស់។ ក្នុងនោះរថយន្ត Frontier ទទួលបានពិន្ទុ ១៦៦ ហើយនេះជាឆ្នាំទី ៣ ជាប់ៗគ្នាហើយ ដែលវាទទួលបានចំណាត់ថ្នាក់កំពូលលេខ១។

គួរឲ្យដឹងថា រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២០ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ naturally aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់