• 2021-02-27 01:18:00
  • ព័ត៌មាន

បន្ទាប់ពីភាគហ៊ុនដាំក្បាលចុះ ពេលនេះក្រុមហ៊ុនឡានកូរ៉េខាងត្បូងលេចដំណឹងល្អនឹង Apple វិញហើយ

  • 2021-02-27 01:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមហ៊ុនឡាន Hyundai និង Kia បញ្ជាក់ថាមិនបានពិភាក្សានឹង Apple ទាក់ទងការផលិតរថយន្តអគ្គិសនី កាលពី ដើមខែកុម្ភៈ កន្លងទៅ ធ្វើឱ្យភាគហ៊ុន Hyundai ធ្លាក់ចុះ ៨,៤% និង Kia ធ្លាក់ចុះ ១៥,៣% ប៉ុន្ដែពេលនេះវិញ យោងតាមរបាយការណ៍ថ្មី ពីគេហទំព័រព័ត៌មានកូរ៉េខាងត្បូង Chosun Biz ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា៖

Apple និងក្រុមហ៊ុនរថយន្ត Kia ដែលជាបុត្រសម្ព័ន្ធរបស់ Hyundai បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំមុន ដោយយល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៨ រួមមានការផលិតរយន្តអគ្គិសនីផងដែរ។

របាយការណ៍ខាងលើបន្ថែមថា ភាពជាដៃគូមួយនៅតែបន្ត មិនមានការលុបចោលណាមួយនោះទេ បើទោះបីជាការពិភាក្សារវាងភាគីទាំងពី ត្រូវបានគេនិយាយថា មានជួបការលំបាកមួយចំនួន។

ដោយ Apple ស្ថិតក្នុងដំណាក់កាលព័ត៌មានលេចធ្លាយ និងកំពុងស្វែងរកដៃគូសហការណ៍នៅឡើយ ដូចនេះរថយន្តអគ្គិសនី និងបើកបរដោយខ្លួនឯងរបស់យក្សបច្ចេកវិទ្យាអាមេរិច មិនប្រាកដថានឹងបង្ហាញខ្លួននៅលើទីផ្សារឆាប់ៗនោះទេ ដោយមានការប៉ាន់ស្មានថា វាអាចនឹងលេចចេញរូបរាងលើទីផ្សារនៅអំឡុង ឆ្នាំ២០២៤ និង២០២៨ ឬអាចយូរជាងនេះក៏ថាបាន៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់