• 2021-02-26 06:07:09
  • ព័ត៌មាន

E-School ផ្តល់​ជូន​តម្លៃ​ពិសេស​ ១មុខវិជ្ជា​តម្លៃ ៥​ដុល្លារ​​ អំឡុង​ពេល​ក្រសួង​បិទ​សាលា

  • 2021-02-26 06:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​E-School Cambodia ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ ដើម្បី​ចូលរួម​ចំណែក​ផ្ដល់ជូន​នូវគ្រប់ថ្នាក់សិក្សាក្នុងកម្មវិធី App E-School Cambodia ពី​តម្លៃ​ដើម ៧០ដុល្លារ, ៥០ដុល្លារ, ៣០ដុល្លារមក​ត្រឹម​តែ​ ១មុខវិជ្ជាតម្លៃ ៥ដុល្លារ ដល់ការសិក្សារបស់ប្អូនៗ អាចបន្ត​បន្ថែម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ក្នុង​ការ​ស្វ័យសិក្សា​នៅ​ផ្ទះ​ក្នុង​អំឡុង​ពេល​កូវីដ-១៩ នេះដំណើការ​ទៅ​បាន​រលូន​។

កម្មវិធី App E-School Cambodia

​កម្មវិធី​ ​e-School Cambodia​ ​នៅ​លើ​ទូរសព្ទ​ដៃ​ ​មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ឡើង​ដល់ ​ចំនួន ១​ លាន​នាក់​រួច​មក​ហើយ។ ​ក្នុង​នោះ​មុខ​វិជ្ជា​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ជាង ២០០ ថ្នាក់​ដែល​មាន​ចំនួន​ច្រើន​ជាង ២មុឺន​វីដេអូ​នៅ​លើ​កម្មវិធី​ដ៏​ពេញ​និយម​មួយ​នេះ​។

​កម្មវិធី​នេះ​មាន​វីដេអូ​បង្រៀន​ផ្ទាល់​តាំង​ពី​ថ្នាក់មតេយ្យ ដល់ថ្នាក់​ទី​ ១២ មាន​ថ្នាក់​ភាសាផ្សេងៗ និង​ថ្នាក់​បំប៉ន​ជំនាញ​ជា​ច្រើន​ផ្សេង​ទៀត។ ដូចនេះ ​​មិន​ថា​អ្នក​កំពុង​ស្ថិតនៅទីណា ឬក៏ពេលវេលាណានោះទេ តាម​រយៈ​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​នេះ​ ​អ្នក​អាច​ធ្វើការ​អភិវឌ្ឍន៍​នូវ​ចំណេះដឹង​របស់​ខ្លួន​បាន​ជា​រៀង​រាល់​ថ្ងៃ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិងឯកជន ជា​បណ្តោះ​អាសន្ន​រយៈពេល២ សប្តាហ៍នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល។

ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ៣ប្រព័ន្ធដូចជា ៖

-CellCard : 089 802 266

-Metfone : 090 787 999

-Smart : 081 802 266

Download App E-School Cambodia នៅទីនេះ ៖ onelink

អត្ថបទ៖ រក្សា

មតិយោបល់