• 2021-02-26 04:18:03
  • ព័ត៌មាន

តាមពិតឡាន Justin Bieber ដែលមានតែ១គ្រឿងលើលោក ឌីហ្សាញតាមឡានពិសេសមួយ

  • 2021-02-26 04:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានសប្តាហ៍មុន មនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀង Justin Bieber ជិះរថយន្ត Rolls-Royce Wraith កែច្នៃមួយគ្រឿង ដែលមានតែមួយគត់លើពិភពលោក ហើយត្រូវបានកែច្នៃដោយក្រុមហ៊ុន West Coast Customs នៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ មេនៃក្រុមហ៊ុន West Coast Customs បានបង្ហាញថា ការពិតទៅរថយន្ត Rolls-Royce Wraith កែច្នៃរបស់ Justin Bieber គឺត្រូវបានឌីហ្សាញតាមគំរូរថយន្តអគ្គិសនី Rolls-Royce 103EX ដែលបានដាក់បង្ហាញ កាលពីឆ្នាំ២០១៦។

គំរូរថយន្តអគ្គិសនី Rolls-Royce 103EX

ជាក់ស្តែង តារាចម្រៀងកាណាដា វ័យ ២៦ឆ្នាំខាងលើ ស្រលាញ់ការឌីហ្សាញរបស់ Rolls-Royce 103EX ខ្លាំង រហូតចង់ទិញវាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ មិនលក់គំរូរថយន្ត ដែលមានតែមួយគ្រឿងគត់នោះឡើយ។ ដូច្នេះហើយទើប Justin Bieber សម្រេចចិត្តកែច្នៃរថយន្ត Rolls-Royce Wraith របស់តាម Rolls-Royce 103EX នោះតែម្តង។

ក្នុងនោះ West Coast Customs បានធ្វើឲ្យរថយន្ត Wraith នោះខ្លីជាងមុន ៨អ៊ីញ និងធ្វើឲ្យទំហំទទឹងវាធំជាងមុន ១២អ៊ីញ។ បន្ទាប់មក ពួកគេបានធ្វើការស្កេន 3D លើរថយន្តនោះ ដើម្បីបង្កើតកាង និងបន្ទះតួខ្លួនរថយន្ត។ ជាចុងក្រោយ ទើបវាត្រូវបានបាញ់ថ្នាំពណ៌ ទឹកប្រាក់រលោង លាយប្រផេះគ្រើម៕

អត្ថបទ៖ សេង ឡុង

មតិយោបល់