
- 2021-02-26 03:06:36
- ព័ត៌មាន
ជាអ្នក Streamer កំពុងល្បីក៏ពិតមែនតែ Harada Miki បែរជាចង់ជោគជ័យក្នុងអាជីពនេះវិញ
- 2021-02-26 03:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាអ្នក Streamer កំពុងល្បីក៏ពិតមែនតែ Harada Miki បែរជាចង់ជោគជ័យក្នុងអាជីពនេះវិញ
ចន្លោះមិនឃើញ
Harada Miki គឺជា Streamer មួយរូបដែលកំពុងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលទទួលបានការជាច្រើនដូចជាធ្វើជាអ្នកអធិប្បាយហ្គេមទាក់ទងជាមួយការប្រកួតកីឡា ESport នៅក្នុងស្រុកជាច្រើននាពេលកន្លងមក។
ខុសពី Streamer ដទៃទៀតដែលបានប្រើប្រាស់ឈ្មោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្សេងពីឈ្មោះពិត តែនារីដ៏ស្រស់ស្អាតកូនកាត់ជប៉ុនម្នាក់នេះវិញបានប្រើប្រាស់ឈ្មោះពិតរបស់ខ្លួនគឺ Harada Miki នេះនៅលើផេករបស់ខ្លួនឡាញហ្គេមរាល់ថ្ងៃតែម្ដង។ក្រៅវពីអ្នក Stream Game ដ៏ល្បីតែ Harada Miki បានប្រាប់ថាចំណូលចិត្តផ្សេងៗក្រៅពីលេង Game គឺច្រៀង។
ជាអ្នករស់នៅភ្នំពេញតែ Harada Miki បានបញ្ចប់ត្រឹមទី 12 ហើយនិងកញ្ញាបានប្រាប់ថាខ្លួនចាប់ផ្ដើមលេងចូលចិត្តហ្គេមតាំងពី អាយុ 11 ឆ្នាំ លុះដល់អំឡុងឆ្នាំ២០១៩ កញ្ញាបានក្លាយជាអ្នក Streamer ល្បីមួយរូបនៅខ្មែរដែលមានការគាំទ្រជាច្រើនពីហ្វេន និងអ្នកលេងបណ្ដាញសង្គមហ្វេសបុករហូតមកដល់ពេលបច្ចុប្បន្ន។
ក្រៅពីអាជីពជា Streamer ស្រីស្អាតពូកែលេងហ្គេមមិនចាញ់ប្រុសៗមួយចំនួននេះក៏កំពុងមានជំនួញផ្ទាល់ខ្លួនដែរគឺជាអ្នកលក់ផលិតផលបោះដុំ និងនៅថ្ងៃមុខ កញ្ញាចងក្លាយទៅជាអ្នកជោគជ័យមួយរូបក្នុងជំនួញរបស់ខ្លួននេះ។ បើទោះជារវល់ការងារច្រើននិងឆ្លៀតពេលរកសុីផងនោះ Harada Miki នៅតែចំណាយពេលឡាយហ្គេមយ៉ាងតិចពី ២ទៅ ៦ម៉ោងក្នុងមួយថ្ងៃ និងពេលខ្លះកញ្ញាក៏បានធ្វើការឡាយ Cover ចម្រៀងលេងកំដរដ៏ហ្វេន និងកម្សាន្តអារម្មណ៍ក្រៅពី Streamer។
មានអាជីពជាអ្នក Stream Game តែនារីដ៏ស្រស់ស្អាតកូនកាត់ជប៉ុនរូនេះមានជំនាញធ្វើជា MC និងមានជំនួញនៅក្នុងដៃក៏ពិតមែនតែបច្ចុប្បន្ន Harada Miki ក៏ជា influence ប្រចាំក្រុមហ៊ុនធំមួយនៅខ្មែរ និងជាអ្នកថតស្ពតពាណិជ្ជកម្មមូយរូបដែរ។ បើនិយាយពីចំណូលពេលបច្ចប្បន្នវិញ Harada Miki មិនបានបញ្ជាក់ច្បាស់ឡើយ តែកញ្ញាបានប្រាប់ថា បានពីការ Stream Game, Sponsor រួមជាមួយការងារផ្សេងៗអាចបាន ខ្ទងពាន់ដុល្លារដែរក្នុងមួយខែៗ។
មុនពេលក្លាយខ្លួនជា Streamer និងទទួលបានការគាំទ្រច្រើនគួរសមបែបនេះ Harada Miki បានប្រាប់ថាកញ្ញាធ្លាប់ទទួលបានពាក់សម្តីមើលងាយ ក៏ដូចជាគ្រួសារមិនគាំទ្រ តែដោយសារមានចិត្តស្រលាញ់ កញ្ញានៅតែជម្នះធ្វើវារហូតទទួលបានលទ្ធផលដូចសព្វថ្ងៃ។ បើនិយាយពីទំនាក់ទំនងជាមួយបងប្អូន មិត្តភក្ដិ គ្រួសារបច្ចុប្បន្នធម្មតា ព្រោះពេលនេះកញ្ញាកំពុងទទួលបានលទ្ធផលល្អប្រសើរច្រើនលើវិស័យនេះ និងអាចរកចំណូលបានពីការងារទាំងនេះ។
ចំពោះរឿងបន្តអាជីពនេះទៀតឬយ៉ាងណា Harada Miki ក៏មិនបានបញ្ជាក់ច្បាស់ ព្រោះកញ្ញាថាការលេងហ្គេមនេះវាមិនផ្តល់ផលអាក្រក់នោះឡើយ ផ្ទុយទៅវិញវាក៏ល្អសម្រាប់ IQ របស់យើងក្នុងការគិត ការរៀន ការធ្វើការផងដែរ។ វាជួយដល់ការគិត និងមិនអាចឲ្យយើងងាយចាញ់បោកគេ ឬធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន។ ក្រៅពីនេះ លេងហ្គេមក៏ជួយឲ្យយើងចេះគ្រប់គ្រង នឹងបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ទាំងក្នុងពេលសិក្សា និងការងាររកចំណូលផងដែរ៕
រូបភព៖ ផេកហ្វេសបុក Harada Miki