• 2021-02-26 02:24:17
  • ផលិតផលថ្មី

នេះទូរសព្ទប្រើឈីប SD 888 តម្លៃក្រោម ៦០០ដុល្លារ

  • 2021-02-26 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន Flagship ​តម្លៃ​ធូរ​ថ្លៃ​ថ្មី​នៃ​ម៉ាក Redmi គឺ​ត្រកូល Redmi K40 ដែល​ក្នុង​នោះ​មាន​ K40, K40 Pro និង K40 Pro+។

Redmi K40 Pro+

ប្រភេទ​ដែល​មាន​សមត្ថភាព​កប់​ជាង​គេ​មួយ​នេះ​មាន​បំពាក់​កាមេរ៉ា​​មេ​ទំហំ 108MP ជា​ Sensor Samsung ISOCELL HM2 ដែល​គាំទ្រ​នូវ​បច្ចេកវិទ្យា​ Pixel-Binning 9-in-1។ កាមេរ៉ា​មេ​នេះ​គាំទ្រ​នូវ​ ISO កម្រិត​ខ្ពស់ និង​មាន​មុខងារ Super Night Scene 2.0 ផង​ដែរ។

វា​ក៏​មាន​មក​ជា​មួយ​នូវ​កាមេរ៉ា Ultrawide ទំហំ ៨MP ដែល​ថត​រូបភាព​បាន​កម្រិត ១១៩ដឺក្រេ, កាមេរ៉ា Telephoto និង​កាមេរ៉ា Macro ទំហំ ៥MP និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ ២០MP។ កាមេរ៉ា​ទាំង​៤​នេះ​ក៏​មាន​បំពាក់​ដូច​គ្នា​នៅ​លើ K40 ចំនួន​ពីរ​ប្រភេទ​ទៀត ផង​ដែរ។

K40 Pro+ មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 888 ដែល​គួប​ផ្សំ​នឹង RAM ទំហំ ១២GB និង​អង្គ​​ផ្ទុក​ទំហំ ២៥៦GB ដែល​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​វា​នឹង​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ជា​មួយ​តម្លៃ​ប្រមាណ ៥៧៥ដុល្លារ។

Redmi K40 Pro

សម្រាប់ Redmi K40 Pro វិញ​គឺ​មាន​កាមេរ៉ា​ទំហំ ៦៤MP ដែល​គាំទ្រ​នូវ​​បច្ចេកវិទ្យា Pixel-Binning 4-in-1។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ K40 Pro គឺ​ដូច​គ្នា​នឹង K40 Pro+ ដែរ​គឺ​ខុស​តែ​កាមេរ៉ា​មេ​ប៉ុណ្ណោះ។

Redmi K40 Pro មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៤៣៥ដុល្លារ សម្រាប់ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ដែល​ចេញ​លក់​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន។

Redmi K40

Redmi K40 មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 870 ដែល​គួប​ផ្សំ​ជា​មួយ RAM ជម្រើស​ទំហំ ៨GB និង​ទំហំ ១២GB ហើយ​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB និង​ទំហំ ២៥៦GB ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣១០ដុល្លារ។

សម្រាប់​កាមេរ៉ា​មេ​របស់ K40 ប្រភេទ​ធម្មតា​គឺ​ជា​ប្រភេទ Sony IMX582 ដែល​មាន​ទំហំ ៤៨MP មាន​ Aperture f/1.8។ វា​គឺ​ជា​ Sensor ដែល​ចាស់​សម័យ​មួយ​បើ​ប្រៀប​ធៀប​នឹង​ Redmi K40 Pro និង Redmi K40 Pro+។

គួរ​បញ្ជាក់​ថា​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​ផ្សេង​ទៀត​រវាង​ Redmi K40 ​ទាំង​បី​ប្រភេទ​គឺ​វា​មាន​បំពាក់​នូវ​អេក្រង់ AMOLED ផលិត​ដោយ Samsung ដែល​មាន​កម្រិត​បង្ហាញ​ 1080 x 2400 ភីកសែល និង Refresh Rate 120Hz។ អេក្រង់​នេះ​គាំទ្រ​ការ​បង្ហាញ​ពណ៌​ DCI-P3 និង HDR10+ ជា​មួយ​កម្រិត​ពន្លឺ​ខ្ពស់​បំផុត​គឺ 1300 nits។

វា​ទាំង​បី​ក៏​មាន​បំពាក់​ដោយ​ថ្ម​ទំហំ 4520mAh ដែល​អាច​សាក​បញ្ចូល​ក្នុង​ល្បឿន 33W តាម​រយៈ​រន្ធ USB-C ដោយ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ USB Power Delivery 3.0 និង QuickCharge 3.0+។ ដើម្បី​សាក​ថ្ម​ពី ០ ដល់ ១០០% គឺ​ចំណាយ​ពេល​តែ ៥២នាទី​ប៉ុណ្ណោះ។

ពួក​វា​ក៏​មាន​គាំទ្រ​នូវ​សេវា sub-6GHz 5G រួម​ជា​មួយ Wi-Fi 6, Bluetooth 5 ជា​មួយ​បច្ចេកវិទ្យា Hi-Res Audio Wireless, មុខងារ NFC និង IR, រន្ធ​បំពង​សំឡេង​ប្រភេទ​ Stereo, មិន​មាន​រន្ធ​ដោត​កាស​ 3.5mm, មាន​សមត្ថភាព​ការពារ​ទឹក IP53, កញ្ចក់​មុខងារ​ការពារ​ដោយ Gorilla Glass 5 និង​ប្រើ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​​លើ​ប៊ូតុង Power៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់