• 2021-02-25 09:07:18
  • ព័ត៌មាន

ជៀសមិនផុត! Macbook Pro ថែមអ្វីដែលអ្នកប្រើទទូចចង់បាន ដកអ្វីដែលមិនសូវមានប្រយោជន៍ទៅវិញ

  • 2021-02-25 09:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គម្រោងបញ្ចេញ Macbook Pro ជំនាន់ថ្មី ដោយដាក់រន្ធ HDMI និង SD Card មកវិញ ខណៈត្រៀមប្រកាសចេញនៅឆមាសទី២ ក្នុងឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងទៅតាម លោក Ming-Chi Kuo ដែលជាអ្នកប្រកាសដំណឹងលេចធ្លាយ និងទស្សន៍ទាយដ៏ល្បីមួយរូប។

ប្រភពដដែលបានលម្អិតថា Genesys Logic ដែលក្រុមហ៊ុនតៃវ៉ាន់ ផលិតប្រព័ន្ធ system controller ដូចជា Card reader ឬ USB Hub នឹងក្លាយអ្នកផ្គត់ផ្គង់ផ្តាច់មុខ SD card reader សម្រាប់ MacBook Pro 2021។

លោក Ming-Chi Kuo

យ៉ាងណាក៏ដោយ ក្រៅពីប្រភពខាងលើ សារព័ត៌មាន Bloomberg ក៏បានប្រកាសកាលពីខែមុនដំបូងគេផងដែរថា រន្ធ SD card reader ចាប់ផ្ដើមមានវិញនៅលើ Macbook Pro ជំនាន់ថ្មី។

គួរបន្ថែមបន្ដិច កាលពីខែមុននេះ យោងតាមប្រភពអ្នកជំនាញប្រកាសដំណឹងលេចធ្លាយដដែលបានទស្សន៍ទាយថា Apple មានគម្រោងបញ្ចេញ Macbook Pro 14-inch និង 16-inch ដោយដាក់ឧបករណ៍សាកថ្ម classic MagSafe ជំនាន់មុនមកវិញ ហើយដកចេញ Touch Bar និងរចនាតួខ្លួនសំប៉ែតរបស់ Macbook Pro បន្ថែមទៀត៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់