• 2021-02-25 07:30:42
  • ព័ត៌មាន

Apple វិលទៅរកមេរៀនចាស់ លេងពណ៌លើ iMac ម្ដងទៀត

  • 2021-02-25 07:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រកាសដំណឹងលេចធ្លាយ Jon Prosser បានប្រកាសថា iMac ដែលត្រៀមបញ្ចេញនៅពេលខាងមុខ នឹងមាន ៥ពណ៌សម្រាប់ជ្រើសរើស ដូចជាពណ៌ប្រាក់ ប្រផេះ បៃតង ផ្ទៃមេឃ និងផ្កាឈូក ដូចទៅនឹងពណ៌របស់ iPad Air ជំនាន់ទី៤។

ទោះយ៉ាងណាក៏ដោយ ដំណឹងលេចធ្លាយពីការបន្ថែមពណ៌លើ iMac មិនមែនជារឿងថ្មីនោះ ត្បិតអី iMac ជំនាន់មុន Apple ក៏ធ្លាប់ដាក់ពណ៌ឆើតឱ្យពួកវាផងដែរ ដូចជាពណ៌ស្វាយ ទឹកក្រូច បៃតង ស្ត្រប៊រី និងពណ៌ខៀវជាដើម។

នៅក្នុងវីដេអូរបស់ប្រភពលេចធ្លាយខាងលើ Jon Prosser ក៏បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍បញ្ចេញផលិតផល Apple នាពេលខាងមុខ ពួកគេនឹងមានការរចនាបន្ថែមទៅលើកុំព្យូទ័រ Mac Pro ដោយប្រើប្រព័ន្ធបន្ទះឈីប M1 ផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់