• 2021-02-25 04:36:54
  • ព័ត៌មាន

LG ចេញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ​ទ្វារ​ LED បិទ-បើក​ស្វ័យ​ប្រវត្តិ​​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏​បាន​

  • 2021-02-25 04:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក្រុមហុ៊ន LG ​បាន​ប្រកាស​ចេញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​សន្លាង ​ទ្វារ​បិទ-បើក​ស្វ័យ​ប្រវត្តិ​ប្រភេទ LED ​ដូច​ទៅ​នឹង​អេក្រង់​ស្មាតហ្វូន ឬ​ទូរទស្សន៍​អ៊ីចឹង​ដែរ។​

ទ្វារ​ LED បិទ-បើក​ស្វ័យ​ប្រវត្តិ​ ដំបូង​គេបំផុត

យោង​តាម​ការ​លើក​ឡើង​ពី​អ្នក​ដឹកនាំ​ជាន់ខ្ពស់​របស់ LG ​បាន​ឲ្យ​ដឹង​ថា​ ​LG ​តែង​តែ​នាំ​មក​គំនិត​និង​ស្នាដៃ​ថ្មី​សន្លាង​ដើម្បី​ជា​ប្រយោជន៍​ដល់​សារធារណជន​ ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

​ជម្រាប​ផង​ដែរ​ថា​ ទ្វារ​បិទ-បើក​ស្វ័យ​ប្រវត្តិ​ LED ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​មួយ​នេះ​អាច​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នានា ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏​បាន​ ​និង​អាច​មើល​បាន​ទាំង​សង​ខាង​ថែម​ទៀត​ផង។ យ៉ាងណាមិញ​ គំនិត​ដ៏​អស្ចារ្យ​ខាង​លើ ​ប្រភព​មិន​ទាន់​ដឹង​បញ្ជាក់​ថា​ ​វា​នឹង​មក​ទីផ្សារ​នៅ​ពេល​ណា​នោះ​ទេ៕

សូមទស្សនា​វីដេអូ​ខាងក្រោម៖​

ប្រភព៖ Flashfly ប្រែ​សម្រួល៖ រក្សា

មតិយោបល់