• 2021-02-24 04:16:23
  • ផលិតផលថ្មី

មិនធ្លាប់មាន! OPPO បង្ហាញបច្ចេកវិទ្យាថ្មី អាចសាកថ្មទូរសព្ទតាមខ្យល់បាន (វីដេអូ)

  • 2021-02-24 04:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO បានបង្ហាញពីបច្ចេកវិទ្យាថ្មី ការសាកថ្មតាមលំហ (wireless air charging) ដោយអាចឱ្យប្រើប្រាស់ផ្លាស់ទីស្មាតហ្វូនតាមចិត្តពេលកំពុងសាកថ្ម ដោយមិនត្រូវការប្រើខ្សែ ឬជើងទម្រនោះទេ។ ផលិតផលនេះត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC21) នៅ​ប្រទេស​អេស៉្បាញ។ លើសពីនេះ OPPO ឆ្លៀតបង្ហាញស្មាតហ្វូនគម្រូ OPPO X 2021 អាចហូតអេក្រង់ សាកថ្មតាមលំហរជាមួយឧបករណ៍ថ្មីនេះថែមទៀតផង។

ព្រោះតែបច្ចេកវិទ្យាថ្មីនេះស្ថិតក្នុងគម្រូនៅឡើយ យើងមិនទាន់អាចដឹងពីចំណុចលម្អិតអំពីវាបានច្រើនឡើយ ប៉ុន្ដែបើយោងទៅតាមអ្នកផ្ដល់ព័ត៌មានពិសេស Digital Chat Station បានអះអាងថា ឧបករណ៍អនាគតរបស់ OPPO មួយនេះ អាចទ្រទ្រង់ការសាកថ្មក្នុងល្បឿន 7.5W។

ទោះយ៉ាងណាក៏ដោយ កាលពីខែមេសា កន្លងទៅ OPPO ក៏ធ្លាប់បង្ហាញបច្ចេកវិទ្យាសាកថ្ម FreeVOOC ផងដែរ ដោយអាចសាកថ្មក្នុងចម្ងាយឆ្ងាយក្នុងលំហ។

យ៉ាងណាមិញ ក្រៅពី OPPO ក្រុមហ៊ុន Xiaomi ក៏កំពុងស្រាវជ្រាវផលិតបច្ចេកវិទ្យាសាកថ្មក្នុងលំហផងដែរ មានឈ្មោះថា Mi Air Charge។

ជាចុងក្រោយ នេះជាដំណឹងថ្មីនិងល្អផងដែរ បើសិនជាបច្ចេកវិទ្យាទាំងនេះសម្រេចបានឆាប់ៗនាអនាគត ព្រោះវានឹងផ្ដល់បទពិសោធន៍ប្រើប្រាស់យ៉ាងវៃឆ្លាត ទំនើប ជៀសផុតពីការសាកថ្មដោយប្រើខ្សែមានភាពរញ៉រញ៉ៃ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់