/6035c24cd6122_1614135840_medium.jpg)
- 2021-02-24 06:36:46
- ព័ត៌មាន
រឿងរ៉ាវខ្លះៗ ហ្វេនអាចមិនដឹងពី Mano Gaming ដែលគ្រប់គ្នាស្គាល់តែក្នុងពេលឡាយហ្គេម
- 2021-02-24 06:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗ ហ្វេនអាចមិនដឹងពី Mano Gaming ដែលគ្រប់គ្នាស្គាល់តែក្នុងពេលឡាយហ្គេម
ចន្លោះមិនឃើញ
Mano Gaming គឺជា Streamer ដ៏ល្បីមួយរូបដែលកំពុងមានប្រជាប្រិយភាពនៅខ្មែរ ដែលបានចំណាយពេលច្រើនលើការលេងហ្គេមនេះចាប់ពីឆ្នាំ ២០០៩ រហូតដល់ធ្វើការ Live Game នៅលើបណ្ដាញសង្គមហ្វេសបុកនៅដើមឆ្នាំ ២០២០ កន្លងទៅ និងបានធ្វើឲ្យខ្លួនចាប់ផ្ដើមទទួលបានការគាំទ្រជាច្រើនរហូតដល់មានហ្វេនគាំទ្ររាប់ពាន់នាក់។
ទន្ទឹមនឹងភាពល្បីល្បាញនៅក្នុងវិស័យ Streamer នេះបានធ្វើឲ្យហ្វេនមួយចំនួនបានសសើរពីការប៉ិនប្រសព្វរបស់ Mano Gaming ទាំងការនិយាយស្ដីនៅពេលឡាយហ្គេម រួមជាមួយទឹកដៃលេងបានយ៉ាងល្អ។ ថ្ងៃនេះ Sabay សូមបង្ហាញពីរឿងរ៉ាវមួយចំនួនដែលហ្វេនរបស់ Mano Gaming អាចមិនដឹងដូចខាងក្រោម៖
១. Mano Gaming មានឈ្មោះពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ មានបងប្អូន ៣ នាក់ សព្វថ្ងៃជាអ្នករស់នៅខេត្តឧត្តរមានជ័យ និងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ប៉ុណ្ណេះ។ ធាង វ៉ាធិប ឈ្មោះនេះបើស្តាប់ទៅគ្រប់គ្នាអាចថាជាកូនកាត់ថៃ តែ ធាង វ៉ាធិប បានប្រាប់ដោយសារឪពុកម្ដាយរបស់ខ្លួនអ្នកធ្លាប់រកសុីចេញចូលប្រទេសថៃច្រើន និងជាអ្នករស់នៅខេត្តជាប់ព្រុំដែនផងនោះធ្វើឲ្យឪពុកម្ដាយរបស់ខ្លួនដាក់ឈ្មោះ ធាង វ៉ាធិប នេះតែម្ដងទៅ។
២. មុនពេលក្លាយជា Streamer ពីមុន ធាង វ៉ាធិប គឺក៏ជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube ។ ចាប់តាំងពី ខ្លួនបានប្រលោកចូលវិស័យ Esport នេះមក ធាង វ៉ាធិប ធ្លាប់បាទចូលរួមប្រកួតជាច្រើនដែលបានរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកដូចជាកាប្រកួតទៅលើវិញ្ញាសារ Game ជាដូចជា Mobile Legend, Rules Of Survival, League of Legend, AK Onilne, នឹងហ្គេមជាច្រើនទៀតផងដែល។
៣. ការសិក្សា Mano ឬ ធាង វ៉ាធិប មិនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឡើយ ធាង វ៉ាធិប ថាខ្លួនរៀនចប់ត្រឹមថ្នាក់ទី ១២ ប៉ុណ្ណេះ ដោយសារពេលនោះគ្រួសារមានភាពខ្វះខាត់។
៤. ការងារ ក្រៅពីជាអ្នកឡាយហ្គេមនៅតែក្នុងបន្ទប់មួយថ្ងៃជិត ១០ម៉ោងនេះ ធាង វ៉ាធិប ក៏ជាអ្នកអធិប្បាយហ្គេមក្នុងការប្រកួតធំៗក្នុងស្រុក និងធ្វើជា MC នៅក្នុងការប្រកួតកីឡា Esport ផ្សេងៗជាច្រើនទៀតនាពេលកន្លងមក។
៥. គោលបំណងថ្ងៃអនាគត សម្រាប់អាជីពជា Streamer នេះគឺ ធាង វ៉ាធិប ថាគឺជាការងារមួយដែលខ្លួនស្រលាញ់តាំងពីក្មេងអឺចឹងហើយ ក៏បានធ្វើឲ្យ ខ្លួនប្រហែលជាមិនអាចបោះបង់ចោលទេ ប៉ុន្តែ ធាង វ៉ាធិប មានគម្រោងចង់បើកហាងលក់គ្រឿងសម្ភារ ទូរស័ព្ទ នឹង ហ្គេម នៅថ្ងៃខាងមុខបើខ្លួនមានលទ្ធភាព ពិសេសនឹងនៅតែមានអ្នកគាំទ្រដូចសព្វថ្ងៃ៕