- 2021-02-24 02:53:45
- ព័ត៌មាន
អ៊ីស្រាអែល និងប្រទេស១ទៀតចេញលិខិតឆ្លងដែនឌីជីថលកូវីដឲ្យពលរដ្ឋរួចរាល់!
- 2021-02-24 02:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល និងប្រទេស១ទៀតចេញលិខិតឆ្លងដែនឌីជីថលកូវីដឲ្យពលរដ្ឋរួចរាល់!
ចន្លោះមិនឃើញ
លិខិតឆ្លងដែនឌីជីថលកូវីដ ឬ វិញ្ញាបនបត្រឌីជីថល(Covid vaccine passport ឬ immunity passports) បានក្លាយជាការពិតហើយនៅក្នុងប្រទេសចំនួន២នោះគឺ អ៊ីស្រាអែល និងអ៊ីស្លង់។
ឯកសារឌីជីថលនេះធ្វើឡើង ដើម្បីបញ្ជាក់ថាបុគ្គលនោះបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ឬ គ្មានផ្ទុកវិជ្ជមានកូវីដ១៩ ។ គិតមកទល់ពេលនេះមានក្រុមហ៊ុនជើងហោះហើរអ៊ីស្រាអែលនិងអន្តរជាតិចំនួន ៣ ចេញប្រកាសតម្រូវឲ្យគ្រប់អ្នកដំណើរត្រូវមាន វិញ្ញាបនបត្រឌីជីថល បញ្ជាក់ទើបមានសិទ្ធឲ្យអតិថិជនខ្លួនធ្វើដំណើរ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអែល លោក Yuli Edelstein ក៏ទើបនឹងបានប្រកាសអនុញ្ញាតដាក់ឲ្យប្រើប្រាស់ "កម្មវិធី Green Pass” គឺជាប្រភេទលិខិតឆ្លងដែនឌីជីថល ដែលតម្រូវឲ្យអ្នកត្រូវស្កេនបញ្ជាក់ដែលឲ្យឈ្មោះថា QR-code-secured pass ។
សម្រាប់របៀបស្នើសុំវិញ្ញាបនបត្រឌីជីថល អ្នកត្រូវដោនឡូតកម្មវិធីឈ្មោះថា Ramzor app ទាំងនៅលើ Play Store និង App Store បំពេញព័ត៌មានផ្ទាល់ខ្លួនបន្ទាប់មកចូលទៅកាន់វិបសាយក្រសួងសុខាភិបាលត្រូវភ្ជាប់ទៅកាន់ *5400 នៅពេលអ្នកបានស្នើរួចរាល់ហើយនោះព័ត៌មានទាំងប៉ុន្មាននិងត្រូវរក្សាទុកក្នុង email របស់អ្នកបញ្ជាក់ថា អ្នកមានសិទ្ធទទួលបាន វិញ្ញាបនបត្រឌីជីថល។
ប្រទេសអ៊ីស្រាអែល ក៏ទើបនឹងបានបើកដំណើរការឡើងវិញនូវសកម្មភាពនានាដូចធម្មតាវិញដូចជា៖ ផ្សារទំនើប, កន្លែងហាត់ប្រាណ ឬសណ្ឋាគារ ជាដើម។
ជម្រាបជូនផងដែរថា ក្រៅពីប្រទេសពីរខាងលើនៅមានប្រទេសស៊ុយអែតនិងដាណឺម៉ាក ក៏កំពុងរៀបចំដាក់ឲ្យដំណើរការវិញ្ញាបនបត្រឌីជីថលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នេះដូចគ្នា ដែលគ្រោងនឹងប្រកាសនាពេលខាងមុខឆាប់ៗនេះ៕
ប្រភព៖ Timesofisrael