• 2021-02-24 01:47:57
  • ហាងឆេងផលិតផល

ម៉ូតូជិះរុកព្រៃ Honda CT125 Hunter Cub ស៊េរីឆ្នាំ២០២០ ដាក់លក់តាមហាងតម្លៃមិនចាញ់ម៉ូតូធំ

  • 2021-02-24 01:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda CT125 Hunter Cub គឺ​ជា​ប្រភេទ​ម៉ូតូ​ខ្នាតតូច​ដែល​បាន​ផលិត​ឡើង​មាន​រូប​រាង​សាមញ្ញ ប៉ុន្តែ​មាន​​ភាព​រឹង​មាំ តែសមត្ថភាពខ្លាំង​ដែល​អាចយក​ទៅ​ជិះ​រុក​ព្រៃ កាត់​ទឹក​មិ​ន​បារម្មណ៍​មាន​បញ្ហា​ឡើយ។​​

ម៉ូតូ C125 Super Cub បំពាក់ម៉ាស៊ីនកម្លាំង ១២៥ សេសេ ដែលមានការឌីហ្សាញបែបធន់នឹងការជិះ Off-road តែម្តង។ CT125 Hunter Cub ស៊េរី​ថ្មី​នេះ​ក៏​កំពុង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ហាង​មួយ​ចំនួន​នៅភ្នំពេញ។

តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំគិរីរម្យ​បាន​ប្រាប់ ម៉ូតូ C125 Super Cub ស៊េរីឆ្នាំ២០២០ នេះមាន​តម្លៃ​ប្រមាណជា ៣ ៤៥០ដុល្លារ។ តម្លៃនេះបើ​ធៀប​ជា​មួយ​ប្រភេទ​ម៉ូតូ​ធំមួយ​ចំនួន​ដាក់​នៅ​ខ្មែរ​អាច​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា។

Honda Super Cub C110 & CT125 Hunter Cub

Honda C125 Super Cub ត្រូវបានបំពាក់ធុងសាំងធំជាងមុន, កែកុនប្រព័ន្ធបូម, ដាក់បំពង់ស៊ីម៉ាំងខ្ពស និងបន្ថែមអាវក្រោះការពារត្រង់ម៉ាស៊ីនផងដែរ។ គូស​បញ្ជាក់​ថា​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ​ក្រុមហ៊ុនHonda Japan បាន​ប្រកាស​ថា CT125 Hunter Cub នឹងត្រូវពន្យាពេល ដោយសារតែជំងឺកូវីដ-១៩ ស្របពេលដែលសង្វាក់ផលិតកម្មនៃម៉ូតូនេះ ក៏ត្រូវបានពន្យាពេលផងដែរ៕

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី

មតិយោបល់