- 2021-02-23 23:57:18
- ព័ត៌មាន
ក្រសួងទេសចរណ៍ នឹងដាក់ឲ្យហាងចុះឈ្មោះភ្ញៀវតាមប្រព័ន្ធ Telegram Bot ងាយស្រួលហៅមកធ្វើតេស្តកូវីដ១៩ (វីដេអូ)
- 2021-02-23 23:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ នឹងដាក់ឲ្យហាងចុះឈ្មោះភ្ញៀវតាមប្រព័ន្ធ Telegram Bot ងាយស្រួលហៅមកធ្វើតេស្តកូវីដ១៩ (វីដេអូ)
ចន្លោះមិនឃើញ
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងនឹងដាក់ឲ្យភោជនីយដ្ឋានចុះឈ្មោះភ្ញៀវ តាមប្រព័ន្ធ Telegram Bot ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សហកម្មទេសចរណ៍ ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាផ្តល់ដំណឹង ស្វែងរកអ្នកពាក់ព័ន្ធ ក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ១៩។
ភ្ញៀវទេសចរណ៍នឹងត្រូវភាគីខាងភោជនីយដ្ឋាន ឬហាង សុំឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានរស់នៅ ដើម្បីកត់ត្រាចូលទៅក្នុងប្រព័ន្ធ Telegram Bot ដែលរៀបចំដោយក្រសួងទេសចរណ៍។
ក្នុងករណីដែលអ្នកត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធទៅហ្នឹងអ្នកជំងឺកូវីដ១៩ នោះក្រសួងទេសចរណ៍នឹងផ្ញើសារផ្តល់ដំណឹងឲ្យអ្នកភ្លាមៗ ដើម្បីឲ្យអ្នករកទីតាំងមានសុវត្ថិភាព ហើយនៅឲ្យឆ្ងាយពីអ្នកដទៃ ១៤ថ្ងៃ៕
ចង់ដឹងកាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោម៖