• 2021-02-23 03:48:33
  • ព័ត៌មាន

Huawei Mate X2 ជាស្មាតហ្វូនអេក្រង់បត់ដំបូងបំផុត មានបំពាក់លែន Periscope

  • 2021-02-23 03:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mate X2 ជាស្មាតហ្វូនបត់ចុងក្រោយបំផុតរបស់ Huawei ទើបប្រកាសចេញកាលពីថ្ងៃទី២២ ម្សិលមិញនេះ ហើយក៏ជាស្មាតហ្វូនមានអេក្រង់ដំបូងផងដែរ មានបំពាក់លែនកាមេរ៉ា Periscope មានកម្រិត Optical Zoom ដល់ទៅ ១០ដង ដែលសូម្បីតែ Galaxy Z Fold 2 ស្មាតហ្វូនបត់អេក្រង់ចុងក្រោយរបស់ Samsung ក៏មិនទាន់ហក់ដល់នោះដែរ។

លែនកាមេរ៉ា Periscope របស់ Mate X2 មានទំហំ 8 MP ដែល Huawei ហៅវាថា SuperZoom Camera។ លែននេះមាន aperture f/4.4 មានមុខងារ OIS និងទ្រទ្រង់មុខងារ AF សម្រាប់ទប់លំនឹងដោយស្វ័យប្រវត្តិថែមទៀតផង។ ខាងក្រោមនេះ ជាអ្វីដែលលែន periscope 8MP របស់ Mate X2 អាចធ្វើបាន។

zoom 1x
zoom 3x
zoom 10x

ក្រៅពីលែន Periscope នៅផ្នែកកាមេរ៉ាក្រោយ វាក៏មានលែនដើមទំហំ 50 MP ប្រភេទ Wide Angle ប្រើសម្រាប់ថតរូប Selfie បានផងដែរ ព្រោះពេលបត់អេក្រង់ចេញ កាមេរ៉ានេះនឹងស្ថិតនៅស្របនឹងអេក្រង់ផ្នែកខាងមុខរបស់ស្មាតហ្វូន។ លែនបន្ទាប់ជាប្រភេទ Ultra-Wide Angle មានទំហំ 16 MP រីឯលែនចុងក្រោយជាប្រភេទ Telephoto ទំហំ 12 MP។

ចំពោះកាមេរ៉ាខាងមុខវិញ ប្រើប្រាស់លែនទូលាយ ទំហំ 16MP។ ចំពោះការថតវីដេអូ កាមេរ៉ាក្រោយអាចថតបានដល់កម្រិតខ្ពស់បំផុត 4K 60fps រីឯកាមេរ៉ាមុខថតខ្ពស់បំផុតបាន 1080p 30fps។

គួបញ្ជាក់ថាលែនកាមេរ៉ា Periscope នៅលើស្មាតហ្វូនអេក្រង់បត់បានវាជារឿងទី១ ប៉ុន្ដែវាមិនមែនជារឿងដំបូងនោះទេសម្រាប់ស្មាតហ្វូនអេក្រង់ធម្មតា ដូចជាស្មាតហ្វូនចុងក្រោយ Galaxy S21 Ultra របស់ Samsung មានបំពាក់លែនកាមេរ៉ា Periscope telephoto ទំហំ 10 MP មាន aperture f/4.9 ប្រើ OIS និងមានកម្រិត optical zoom ដល់ទៅ ១០ដង ផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់