• 2021-02-23 03:11:54
  • ផលិតផលថ្មី

Huawei Mate X2 ចេញជាផ្លូវការ តម្លៃក្បែរ ៣០០០ដុល្លារ

  • 2021-02-23 03:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ទើបប្រកាសចេញ Mate X2 ជាផ្លូវការ ដែលចំណុចពិសេសរបស់ Mate X2 គឺអេក្រង់បានប្ដូររចនាបថខុសពី Mate X ជំនាន់មុន គឺប្ដូរពីបត់ចូលក្នុងវិញម្ដង ដូចទៅនឹង Galaxy Fold របស់ Samsung។

Mate X2 មានអេក្រង់ពីរ ជាប្រភេទ OLED ដោយមាន Refresh Rate 90Hz ដូចគ្នា។ អេក្រង់ខាងក្នុងមានទំហំ ៨អ៊ិញ ដែលមានកម្រិតបង្ហាញ 2480 x 2200 ភីកសែល រីឯអេក្រង់ខាងក្រៅទំហំ ៦,៤៥អ៊ិញ មានកម្រិតបង្ហាញ 2700 x 1160។

ងាកមកផ្នែកកាមេរ៉ាវិញ កាមេរ៉ាក្រោយរបស់វាសហការអភិវឌ្ឍដោយ Leica មានលែន៤គ្រាប់ លែនដើមមានទំហំ 50MP ជាលែនទូលាយ អាចថត Selfie បាន ព្រោះបត់អេក្រង់ចេញមក គឺវាជាមួយអេក្រង់ខាងមុខស្រាប់។ លែនបន្ទាប់ 16 MP ជាប្រភេទ Ultrawide និងលែន Periscope 8MP អាច zoom optical 10x រួមទាំងលែន Telephoto ទំហំ 12 MP អាច optical zoom 3x។ រីឯកាមេរ៉ាខាងមុខវិញ ប្រើប្រាស់លែនទូលាយ ទំហំ 16MP។ ចំពោះការថតវីដេអូ កាមេរ៉ាក្រោយអាចថតបានដល់កម្រិតខ្ពស់បំផុត 4K 60fps រីឯកាមេរ៉ាមុខថតខ្ពស់បំផុតបាន 1080p 30fps។

ស្មាតហ្វូនបត់ចុងក្រោយរបស់ Huawei នេះប្រើប្រព័ន្ធប្រតិបត្តិការ Android 10 មាន EMUI 11.0 និងដំណើរការដោយបន្ទះឈីប Kirin 9000 មាន RAM 8GB។ Mate X2 ទ្រទ្រង់សេវា 5G និងអាចប្រើប្រាស់ស៊ីមបានពីរ ចំណែកឯរន្ធស៊ីមទីពីរទៀតសោត អាចជំនួសដោយមេម៉ូរីប្រភេទ Nano បានថែមទៀតផង។

ស្មានហ្វូនមានអេក្រង់ដ៏ច្រើននេះ មានទំហំថ្មមិនជាធំនោះទេ គឺត្រឹម 4500 mAh អាចទ្រទ្រង់ការសាកថ្មល្បឿនលឿន 55W ប្រើរន្ធសាកថ្មប្រភេទ USB-C ហើយ Huawei ក៏ប្រើវាក៏ជារន្ធកាសស្ដាប់ផងដែរ។

ស្មាតហ្វូននេះនឹងចេញលក់លើទឹកដីកំណើត ប្រទេសចិន នៅថ្ងៃ២៥ ខាងមុខនេះ ជាមួយតម្លៃប្រមាណ ២៧៨៧ដុល្លារ 256GB និងតម្លៃ ២៩៤១ដុល្លារ ចំពោះទំហំផ្ទុក 512GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់