• 2021-02-23 02:06:55
  • ហាងឆេងផលិតផល

នេះហើយ! តម្លៃ Hilux Revo Rally ២០២១ កំពុងមានលក់នៅខ្មែរ!

  • 2021-02-23 02:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hilux Revo Rally បាន​ចេញ​ដល់​ស៊េរី​ឆ្នាំ២០២១ គឺជារថយន្ដប្រភេទ Pick Up ដែលមានភាពល្បីមួយនៅកម្ពុជា ក៏ដូចជាប្រទេសជិតខាង និងមានទីផ្សារលក់ចេញស្រួល កំពុងទាក់ចិត្តអ្នកប្រើនៅស្រុកខ្មែរជាច្រើន។ កត្តានេះដែលធ្វើឲ្យរថយន្តនេះមានភាពពេញនិយមគឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។

លក្ខណៈពិសេសៗ​មួយ​ចំនួន​មានដូចជា៖

រូបរាងផ្នែកខាងក្រៅ កាង និងស៊ុមប៉ាណាមុខរចនាថ្មី, ចង្កៀង Bi-Beam LED Project ភ្លើងស្តុបក្រោយប្រភេទ LED រចនាភ្លឺថាសកង់អាលុយមីញ៉ូមទំហំ 18 អ៊ីញ, កាងលម្អឃ្លុបក្រោយដឹកទំនិញឬSport Bar និងមានអំពូល LED 3គ្រាប់សំរាប់បំភ្លឺកន្លែងផ្ទុកទំនិញ។

ផ្នែកខាងក្នុង កៅអីស្បែករចនាពីរពណ៌, អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី, ប្រព័ន្ធកំសាន្ត Touch-screen 8 អ៊ីញដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay), ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ, ម៉ាស៊ីនត្រជាក់មុខ និងម៉ាស៊ីនត្រជាក់អ្នកដំណើរខាងក្រោយ។

រថយន្ត​ប្រភេទ Pick Up ដែល​កំពុង​មាន​ភាព​ពេញ​និយម​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រ​ទេស​កម្ពុជា​ក្នុង​​តម្លៃ​ខ្ទង់ ៥២៥០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)។ ចំណែករថយន្ត Toyota Hilux Revo Premium ២០២១ វិញ មានតម្លៃត្រឹមតែ ៤៩៩០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)។

Hilux Revo Rally ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ។ និងកំលាំងរមួលទាញរហូតដល់ ៥០០ ញូតុនសន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ស៊ីតិចជាងសេរ៊ីឆ្នាំ២០២០ ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ ជាម៉ូឌែលថ្មីនេះមានពណ៌ជ្រើសរើសដូចជា ត្រេអ៊ី ពណ៌ទឹកប៊ិចបែបស្ព័រ ពណ៌ក្រហមបែបស៊ីវិល័យ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និង ពណ៌ខ្មៅផ្លេក៕

រូបភាព៖ Toyota Cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់