• 2021-02-22 09:33:04
  • ព័ត៌មាន

Apple រងថ្មបាក់ព្រោះតែ ចិន និងឥណ្ឌាមើលមុខគ្នាមិនចំ

  • 2021-02-22 09:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វាក់ផលិតកម្ម iPhone របស់ Apple នៅក្នុង ប្រទេសឥណ្ឌា កំពុងចាប់ផ្តើមទទួលឥទ្ធិពលមិនល្អ ពីបញ្ហាទំនាស់ព្រំដែនយ៉ាងធ្ងន់ធ្ងររវាង ឥណ្ឌា និង ចិន នេះបើយោងទៅតាមរបាយការណ៍ពីសារព័ត៌មាន South China Morning Post។

ទំនាស់ភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ កាលពីដើមឆ្នាំមុននេះ ធ្វើឱ្យការចេញទិដ្ឋាការរបស់ ប្រទេសឥណ្ឌា ដល់អ្នកបច្ចេកទេស និងវិស្វករជំនាញជនជាតិចិន មានភាពយឺតយ៉ាវខុសធម្មតា ដែលបង្ករការរាំងស្ទះដល់សង្វាក់ផលិតកម្ម Apple។ យ៉ាងណាមិញ ហេតុផលដទៃទៀត អាចមកពី ជំងឺរាតត្បាតកូវីដ១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្មីៗនេះ ឥណ្ឌា ក៏ចាប់ផ្ដើមបិទកម្មវិធីទូរសព្ទរបស់ប្រទេសចិនជាច្រើនមិនឱ្យដំណើរការនោះទេ ដូចជាកម្មវិធីល្បីៗ TikTok, WeChat, UC Browser និងហ្គេម PUBG ក៏ដូចជាកម្មវិធីជាច្រើនបន្ថែមទៀត៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់