• 2021-02-22 04:25:19
  • ហាងឆេងផលិតផល

ល្មមទិញទេ! តម្លៃ Honda Super CUB 110 ឆ្នាំ២០២១ ជិះ ៧០គ.ម៉ សុីសាំង ១លីត្រ លក់នៅខ្មែរ

  • 2021-02-22 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​រាង​តូច​ច្រឡឹង Honda Super CUB 110 ស៊េរីឆ្នាំ២០២១ ដែល​មាន​ការឌីហ្សាញថ្មី បែបបុរាណកាត់សម័យ មើលទៅរឹតតែទាក់ទាញ​ចិត្ត​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ខ្មែរ​​ជាច្រើន​នាពេល​កន​្លង​មក​ កំពុង​មាន​លក់​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ។

Honda Super CUB 110 ត្រូវ​បាន​ផលិត​ឡើង​បំពាក់​មក​ជាមួយ​គ្រោងឆ្អឹងរឹងមាំ ប៉ុន្តែ​មាន​ទម្ងន់​ស្រាលជាងមុន ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងទប់លំនឹងបានប្រសើរជាងមុន ថែមទៀតផង។ Super CUB C110 បានបំពាក់នូវម៉ាស៊ីន Honda Smart Engine ថ្មី ដែលជួយសន្សំសំចៃសាំង, ប្រើប្រាស់បានយូរអង្វែង និងងាយស្រួលប្រើប្រាស់ ទៀតផង។

ម៉ូតូ​ដែល​បំពាក់​ម៉ាស៊ីនចំណុះ ១១០សេសេ និង​អាច​ជិះ​បាន​ចម្ងាយ ៧០គីឡូម៉ែត្រ ដោយ​វា​សុី​សាំង​ត្រឹម​តែ​ ១លីត្រ​ប៉ុណ្ណេះ។ តាម​ប្រភព​ពីហាង​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់​តម្លៃ Honda Super CUB 110 ស៊េរី​ឆ្នាំ២០២១ នេះ​កំពុង​លក់ប្រមាណជា ២ ៣៥០ដុល្លារ។​

បន្ថែមពីនេះ ចំណុចទាក់ទាញពិសេសមួយចំនួនទៀតមានដូចជា កែបវែង, កុងទ័រទាន់សម័យជាងមុន, ចង្កៀងមុខ LED រាងមូល និង កញ្ចក់មើលចំហៀងរាងមូល ជាដើម។ ម៉ូតូនេះបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ជាមួយបច្ចេកវិទ្យា PGM-Fi និងចង្កឹះលេខ ៤វគ្គ មានកម្រិតស៊ីសាំង ៧១,៤គីឡូម៉ែត្រ/១លីត្រ។ វាមាន ៥ ពណ៌ គឺ ពណ៌ស , ពណ៌ក្រហម, ស-លឿង, ស-ខៀវ និង ស-ផ្កាឈូក៕

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី

មតិយោបល់