• 2021-02-21 12:08:53
  • ព័ត៌មាន

Hyundai បើកសម្ពោធជាផ្លូវការនូវក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE

  • 2021-02-21 12:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣សប្តាហ៍បន្ទាប់ពីការសម្ពោធជាផ្លូវការលក្ខណៈDigitalនៃរថយន្ត Hyundai VENUE True Lifestyle SUV ក្រុមហ៊ុន Hyundai Camko Motor បានបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE ទាំងអស់។ នេះបញ្ជាក់អោយឃើញថាការសម្ពោធជាផ្លូវការលក្ខណៈdigitalនេះទទួលបានជោគជ័យដូចការរំពឹងទុករបស់លោកប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន។

Hyundai នឹងបានធ្វើសម្ពោធជាផ្លូវការ Club Venue នៅម៉ោង ៥ រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តទាំង៣ថ្ងៃរបស់ខ្លួននៅផ្សារទំនើប AEON Mall Sen Sok City។ អ្នកសារព័ត៌មានបានសម្ដែងនូវភាពរីករាយយ៉ាងខ្លាំងក្នុងការចូលរួមក្នុងកម្មវិធីដាក់តាំងបង្ហាញរថយន្ត និងការសម្ពោធជាផ្លូវការ Club Venue របស់ Hyundai។

អ្វីដែលភ្ញាក់ផ្អើលនោះគឺលោកនាយកប្រតិបត្តិបានលើកហ្គីតា ហើយចាប់ផ្ដើមប្រគុំតន្ត្រីជាមួយក្រុមការងារទាំង៣នាក់របស់គាត់។ មានចម្ងល់ជាច្រើនមកពីអ្នកទស្សនា ថាហេតុអ្វីបានជាមនុស្សមមាញឹកដូចជាពួកគាត់មានពេលរៀនលេងតន្ត្រី ពួកយើងក៏សម្រេចចិត្តសួរដល់សមាជិកគ្រប់ក្រុមតន្ត្រី។ ប្រធានផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តដែលជាអ្នកលេងព្យាណូបានមានប្រសាសន៍ថា ៖ ”ពួកយើងទទួលស្គាល់់ថាវាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែពួកយើងមានចំណង់ចំណូលចិត្តទៅលើតន្ត្រី ពួកយើងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់យើងដើម្បីបង្កើតឡើងជាការផ្ដល់តម្លៃទៅលើពាក្យថា ”True Lifestyle”។

ក្រុមតន្ត្រី Hyundai តំណាងអោយក្រុមការងាររបស់ Hyundai ទាំងមូលកំពុងបង្ហាញដល់អ្នកទាំងអស់គ្នាថាពួកគាត់បានដាក់់ចិត្តបង្កើតអ្វីល្អៗដើម្បីយើងយល់កាន់តែច្បាស់ពីពាក្យថា True Lifestyle។ អភ័យឯកសិទ្ធ ជាមួយនឹងអត្ថប្រយោជន៍នឹងត្រូវបានចែករំលែកជូនតែសមាជិកផ្លូវការរបស់ក្លិបតែប៉ុណ្ណោះ។ ដោយមានភ្ជាប់ជាមួយនឹងបេសកកម្ម ចក្ខុវិស័យ និងពាក្យស្លោករបស់ VENUE។

អ្វីដែលធ្វើអោយក្រុមហ៊ុន Hyundai Camko Motor លេចធ្លោជាងដៃគូរប្រកួតប្រជែងនោះគឺការឱ្យតម្លៃ ទៅលើទំនាក់ទំនងល្អជាមួយអតិថិជន។ ការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ទោះជាពួកគាត់ទិញរថយន្តរួចហើយក៏ដោយ។ ជាមួយនឹង Club VENUE ធ្វើអោយសេវាកម្មរបស់យើងរឹតតែល្អជាងមុនមួយកំរិតទៀតដែលនឹងក្លាយជាកំណត់ត្រាដែលមិនអាចបំភ្លេចបានរបស់ក្រុមហ៊ុន។

Hyundai Camko Motor Company

Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ។

គោលបំណងរបស់យើងគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនរបស់យើង កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត ១២កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUVជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។ លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ យើងប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពីLIFESTYLE។

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕

មតិយោបល់