• 2021-02-19 08:50:58
  • ព័ត៌មាន

មេ Apple ប្រកាសផ្ដល់ជំនួយបន្ទាន់ក្នុងគ្រោះធម្មជាតិធ្ងន់ធ្ងរ នៃរដ្ឋតិចសាស

  • 2021-02-19 08:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្ដិចនាយកប្រតិបត្តិ Tim Cook បានប្រកាសលើ Twitter ថា Apple នឹងផ្ដល់ជំនួយទៅកាន់តំបន់ និងសហគមនន៍ ដែលកំពុងជួបព្យុះដ៏ធ្ងន់ធ្ងរក្នុងរដូវរងា នៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិច។

គ្រោះធម្មជាតិនេះធ្វើឱ្យតំបន់ជាច្រើនស្ថិតក្នុងសភាពត្រជាក់ និងធ្លាក់ព្រិល ហើយមនុស្សរាប់លាននាក់ មិនមានអគ្គិសនីប្រើប្រាស់ស្ថិតក្នុងភាពត្រជាក់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកំពុងរងការខូចខាត រីឯផ្ទះមួយចំនួនក៏ត្រូវបានជន់លិចផងដែរ។

ទោះយ៉ាងណាក៏ដោយទំហំទឹកប្រាក់ដែល Apple ត្រៀមនឹងបរិច្ចាគទៅកាន់រដ្ឋតិចសាស មិនទាន់មានការបញ្ជាក់ពីចំនួននៅឡើយទេ។ គួរបញ្ជាក់ថា នេះមិនមែនជាជំនួយសប្បុរសធម៌របស់ Apple លើកទី១ឡើយ ត្បិតអីជារឿយៗក្រុមហ៊ុននេះតែងបរិច្ចាគទឹកប្រាក់អំឡុងគ្រោះធម្មជាតិផ្សេង និងបានផ្ដល់ជំនួយសង្គ្រោះសត្វព្រៃជាច្រើនដងផងដែរ ក្នុងរដ្ឋកាលីហ្វរញ៉ា អំឡុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់