- 2021-02-19 03:26:29
- ព័ត៌មាន
យានស្រាវជ្រាវរបស់ណាសាកំពុងស្វែងរកមើលដានជីវិតនៅលើភពព្រះអង្គារ
- 2021-02-19 03:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានស្រាវជ្រាវរបស់ណាសាកំពុងស្វែងរកមើលដានជីវិតនៅលើភពព្រះអង្គារ
ចន្លោះមិនឃើញ
ធ្វើដំណើរ៧ខែក្នុងទីអវកាស បេសកកម្មមួយដែលរៀបចំឡើងរាប់ទសវត្សរ៍និងចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារគឺដើម្បីតែឆ្លើយសំណួរ ៖តើធ្លាប់មានជីវិតរស់នៅលើភពព្រះអង្គារឬអត់?
យានស្រាវជ្រាវ Perseverance របស់អង្គការណាសាកំពុងត្រៀមចុះចតនៅលើភពក្រហមនៅថ្ងៃព្រហស្បតិ៍នេះដើម្បីស្វែងរកសញ្ញានៃអតិសុខុមប្រាណ ដែលអាចកើតមាននៅទីនោះរាប់ពាន់លានឆ្នាំមុន នៅពេលដែលអាកាសធាតុនៅទីនោះមានលក្ខណៈក្តៅនិងសើមជាងពេលបច្ចុប្បន្ន។
ក្នុងអំឡុងពេលច្រើនឆ្នាំទៅមុខ វានឹងព្យាយាមប្រមូលសំណាកថ្មនិងដីដាក់នៅក្នុងបំពង់បិទជិតចំនួន ៣០ ហើយនៅទីបំផុតនឹងបញ្ជូនត្រឡប់មកផែនដីវិញនៅពេលណាមួយក្នុងឆ្នាំ ២០៣០ សម្រាប់ការវិភាគនៅមន្ទីរពិសោធន៍។
លោក ថូម៉ាស ហ្សួប៊ូឈិន អ្នកចាត់ការរងរបស់អង្គការណាសា បាននិយាយកាលពីថ្ងៃពុធថា “ជាការពិត ខ្លួនកំពុងព្យាយាមធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការឆ្លើយសំណួរមួយក្នុងចំណោមសំណួរជាច្រើន ដែលបាននៅជាមួយយើងអស់ជាច្រើនសតវត្សរ៍ គឺ តើយើងនៅតែឯងក្នុងចក្រវាល?”។
យានស្រាវជ្រាវ Perseverance គឺជាយានធំបំផុតនិងទំនើបបំផុតមិនធ្លាប់ត្រូវបានបញ្ជូនទៅភពព្រះអង្គារពីមុនមក។
មានទំហំសឹងប៉ុនរថយន្តប្រភេទ SUV យាននេះមានទម្ងន់មួយតោនបំពាក់ដោយដៃយន្តប្រវែង ២ ម៉ែត្រ មានកាមេរ៉ាចំនួន ១៩ គ្រាប់ មានម៉ៃក្រូហ្វូនចំនួន ២ និង ឈុតឧបករណ៍កាត់ថ្ម ដើម្បីជួយដល់គោលដៅវិទ្យាសាស្ត្ររបស់យាន៕