• 2021-02-19 02:44:23
  • ព័ត៌មាន

ត្រួសៗពីប្រវត្តិ Mano Gaming មុនក្លាយជា Streamer ល្បីក្នុងវិស័យហ្គេមនៅខ្មែរ

  • 2021-02-19 02:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mano Gaming គឺជា Streamer ដ៏​ល្បី​មួយ​រូប​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក ពិសេស​អ្នក​ស្នេហា​វិស័យ​ហ្គេម​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ ដែល​បាន​លេច​មុខ​រាល់​ថ្ងៃ​នៅ​លើ​ហ្វេស​បុក​ពី​ការ​ឡាយ​លេងហ្គេម​ រួម​ជា​មួយ​ពាក្យ​សម្ដី​និយាយ​ជា​មួយ​ហ្វេន​មិន​ដាច់​មួយ​ម៉ាត់។

ធ្លាប់​ស្គាល់​តែ​នៅ​ក្នុង​ការ​ឡាយ​ចុះ​បើ​និយាយ​ពី​ប្រវត្តិ​របស់​អ្នក Stream Game រូប​នេះ​យ៉ាង​ណា​វិញ? ថ្ងៃ​នេះ Sabay សូម​បើ​កកាយ​រឿង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់ Mano Gaming ដែល​ហ្វេន​មួយ​ចំនួន​មិន​ធ្លាប់​បាន​ដឹង​មុន​ពេល​មាន​កេរ្តិ៍​ឈ្មោះល្បី​ដូច​បច្ចុប្បន្ន។

Mano Gaming មាន​ឈ្មោះ​ពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ មានបងប្អូន ៣ នាក់ សព្វថ្ងៃ​ជា​អ្នក​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ និង​បាន​បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ប៉ុណ្ណេះ។ ធាង វ៉ាធិប ចាប់ផ្តើមចូលចិត្តលេង​កីឡា អេឡិចត្រូនិក​នេះ​តាំង​ពីក្មេង​ និង​បាន​ចំណាយ​ពេល​ច្រើនលើការលេងហ្គេមនេះចាប់ពី​ឆ្នាំ ២០០៩ តែ​ដោយ​សារ​ពេល​នះខ្លួន​មិន​ទាន​មាន​ភាពជឿនលឿ ពី​ការ​ប្រើ​ប្រាស់​ទូរសព្ទ ប្រព័ន្ធ​អុីនធើណេត និង​បណ្ដាញ​សង្គម​ទើប ធាង វ៉ាធិប លេង​ហ្គេន​នេះ​គ្រាន់​តែ​ជា​ការ​សប្បាយកំដរ​ការ​អផ្សុកបុ៉ណ្ណេះ។

ធាង វ៉ាធិប ថាមុនក្លាយជា Streamer ពីមុនខ្លួនគឺក៏ជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube ។ ចាប់តាំងពី ខ្លួនបានប្រលោកចូលវិស័យ Esport នេះមក ធាង វ៉ាធិប ធ្លាប់បាទចូលរួមប្រកួតជាច្រើន​ដែល​បាន​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុកដូចជាកាប្រកួតទៅលើវិញ្ញាសារ Game ជា​ដូចជា Mobile Legend, Rules Of Survival, League of Legend, AK Onilne, នឹងហ្គេមជាច្រើនទៀតផងដែល។

ដឹងខ្លួន​ថា​ចាប់​ផ្ដើម​ចូល​ចិត្ត​លេង​កីឡា​ ហ្គេមឬ អេឡិចត្រូនិច​នេះ​កាន់​តែ​ខ្លាំង ធាង វ៉ាធិប បាន​ចាប់​ផ្ដើម​ស្វែង​យល់​បន្ថែម​ពី​ការ​លេង​ហ្គេម​កាន់​តែ​ច្រើន នឹង​ចាប់​ផ្តើម​ធ្វើ​ការ Live Game នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅដើមឆ្នាំ ២០២០ កន្លងទៅ និង​បាន​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​រហូត​ដល់​មាន​ហ្វេន​គាំ​ទ្រ​រាប់​ពាន់​នាក់។

ភាព​ល្បីល្បាញ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ ធាង វ៉ាធិប​ ទទួល​បាន​ការ​ងារ​ជា​បន្ត​បន្ទាប់​ជា​អ្នក​អធិប្បាយ​ហ្គេម​ក្នុង​​ការ​ប្រកួត​ធំៗ​ក្នុង​ស្រុក និងធ្វើ​ជា MC នៅក្នុងការ​ប្រកួត​កីឡា Esport ផ្សេង​ៗ​ជា​ច្រើន​ទៀតនាពេល​កន្លង​មក។ ក្រៅ​ពី​លេង​ហ្គេម ធាង វ៉ាធិប​ ក៏ចូលចិត្ត ច្រៀង លេងតន្រ្តី នឹង កីឡា និង​មាន​ក្តីស្រមៃក្រៅពីលេងហ្គេមចង់ក្លាយជាអ្នកចម្រៀងម្នាក់។

ឆ្លងតប់​បន្ថែមជា​មួយ​ Sabay បន្ត​មុនពេលមកដល់ថ្ងៃនេះ ធាង វ៉ាធិប ប្រាប់​ថាខ្លួន​មានឧបសគ្គជាច្រើន​ពេល​កន្លង​មកដូចជា គ្រួសារមិនគាំទ្រ សង្គមស្អប់ខ្ពើមជាច្រើនទៀតពីព្រោះពីមុនវិស័យ Esport នៅប្រទេសកម្ពុជាយើងមិនទាន់រីកចម្រើននៅឡើយទេ។ ធាង វ៉ាធិប បញ្ជាក់។ ធាង វ៉ាធិប ថាចាប់តាំងពីចាប់អាជីពជា Streamer មកគ្រួសារបងប្អូនចាប់ផ្តើមទទួលស្គាល់នឹងមានទំនាក់ទំនងល្អវិញហើយ ហើយពួកគាត់ក៏ជួយលើកទឹកចិត្តបន្ថែម​ទៀត​ផងដែរ។

មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន ធាង វ៉ាធិប ក្រោយ​ពេល​ចាប់​អាជីពជា Streamer នេះ​ខ្លួន​បាន​ប្រាប់​ថា​មួយថ្ងៃគឺត្រូវ Live Game ចាប់ពី ៣ ទៅ ១០ ម៉ោងក៏​មាន​ក្នុង​ ១ថ្ងៃហើយក្រោយពីបញ្ចប់ការ Live ធាង វ៉ាធិប តែងតែស្រាវជ្រាវអំពីចំណេះដឹងទូទៅនៅលើ YouTube បន្ថែមទៀត។ ក្រៅពីអាជីពជា Streamer បច្ចុប្បន្ន ធាង វ៉ាធិប ក៏ជា​អ្នករកសុីតាម Online មានផលិតផលផ្សេងៗផងជាច្រើនផងដែរ។

សម្រាប់អាជីពជា Streamer នេះគឺ ធាង វ៉ាធិប ថាគឺជាការងារ​មួយ​ដែល​ខ្លួនស្រលាញ់តាំងពីក្មេងអឺចឹង​ហើយ ក៏​បាន​ធ្វើ​ឲ្យ ខ្លួនប្រហែលជាមិនអាចបោះបង់ចោលទេ ប៉ុន្តែ ធាង វ៉ាធិប មានគម្រោងចង់បើកហាងលក់គ្រឿងសម្ភារ ទូរស័ព្ទ នឹង ហ្គេម នៅថ្ងៃខាងមុខបើខ្លួនមានលទ្ធភាព ពិសេស​នឹង​នៅ​តែ​មាន​អ្នក​គាំទ្រ​ដូច​សព្វថ្ងៃ។

សាររបស់ធាង វ៉ាធិប ទៅកាន់ហ្វេន និងគ្រួសារ

«ជាចុងក្រោយសូមអរគុណទៅកាន់គ្រួសារ ដែលគាត់តែងតែផ្តល់កម្លាំងចិត្តឲ្យខ្ញុំបន្តមកដល់ពេលនេះ ហើយជាពិសេសនោះអរគុណទៅកាន់អ្នកគាំទ្រខ្ញុំបាទទាំងអស់តាំងពីខ្ញុំធ្វើ Youtuber រហូតដល់ក្លាយជា Streamer ដែលពួកគាត់តែងតែគាំទ្រលើកទឹកចិត្តនឹងផ្តល់កម្លាំចិត្តអោយខ្ញុំបាទមានថ្ងៃនេះអរគុណពួកគាត់ខ្លាំងមែនទែននឹងសង្ឈឹមថាពួកគាត់នឹងបន្តគាំទ្រខ្ញុំបាទរហូតតទៅមុខទៀត»៕

អត្ថបទ៖ ម៉េងងី

មតិយោបល់