- 2021-02-19 02:07:15
- ហាងឆេងផលិតផល
កំពុងលក់តាមហាងYamaha Aerox 155 ស៊េរីឆ្នាំ២០២០ តម្លៃនៅក្រោម ៣ពាន់ដុល្លារ
- 2021-02-19 02:07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងលក់តាមហាងYamaha Aerox 155 ស៊េរីឆ្នាំ២០២០ តម្លៃនៅក្រោម ៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហាញម៉ូតូ Yamaha Aerox 155 (ឬហៅថា NVX155 នៅម៉ាឡេស៊ី) ស៊េរីថ្មីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ។ តែសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញតាមការសាកសួរនៅតាមហាងនៅមិនមានដំណឹងYamaha Aerox 155 ស៊េរីថ្មីឆ្នាំ២០២១ មកដល់ទីផ្សារក្នុងនៅពេលណាឡើយ។
Yamaha Aerox កម្លាំងម៉ាស៊ីន ១៥៥ សេសេ ក៏ជាប្រភេទម៉ូតូដែលមានទីផ្សារខ្លាំងនៅខ្មែរ និងកំពុងមានលក់នៅលើទីផ្សារតាមហាងជាច្រើនផងដែរ។ តែសម្រាប់ Yamaha Aerox 155 VVA Smart Key ABS ស៊េរីឆ្នាំ២០២០ វិញក៏កំពុងមានលក់នៅតាមហាងជាច្រើន។ Aerox 155 បំពាក់ម៉ាស៊ីនស៊ីឡាំងមួយ ប្រភេទ Water Cooled, SOHC ប្រើបច្ចេកវិទ្យា Blue Core និងអាចផ្ទុកសាំងបាន ៤,៦ លីត្រ។
Aerox បំពាក់ចង្កៀងមុខពីរ ប្រភេទ LED ឯចង្កៀងផ្នែកខាងក្រោយក៏ជាប្រភេទ LED ដូចគ្នា។ ផ្នែកខាងក្រោមកែបម៉ូតូមានកន្លែងដាក់ឥវ៉ាន់ (Mega Box) ទំហំធំ ២៥ លីត្រ។ តាមប្រភពពីហាងលក់ម៉ូតូនៅម្ដុំគិរីរម្យបានបង្ហាញពីតម្លៃម៉ូតូ amaha Aerox 155 VVA Smart Key ABS ស៊េរីឆ្នាំ២០២០ ដាក់លក់ក្នុងតម្លៃប្រមាណជា ២ ៩៥០ដុល្លារ។
Aerox 155 VVA Smart Key ABS ស៊េរីឆ្នាំ២០២០ នេះភ្ជាប់ដោយប្រព័ន្ធសោឆ្លាតវៃ ដោយមានប៊ូតុង Fuel និង Seat ផ្ដល់ភាពងាយស្រួលក្នុងការបញ្ជាបើកកែបនិងបើកកន្លែងចាក់ប្រេងនៅទូកម៉ូតូខាងមុខ។ សម្រាប់ប្រព័ន្ធ Start/Stop របស់ Aerox ជួយកាត់បន្ថយសំឡេងរំខាននិងស៊ីសាំងកាន់តែតិច៕
រូបភាព៖ SeyHa Store