• 2021-02-18 02:18:54
  • ព័ត៌មាន

អេមបាត់! ក្រៅពី Model X ឡាន Tesla តម្លៃថោកបំផុត ក៏នឹងមកដល់ខ្មែរឆាប់ៗដែរ

  • 2021-02-18 02:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មនុស្សជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណឹងនៃការមកដល់របស់រថយន្ត Tesla Model X ដែលនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងបង្អស់ ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការនាំចូលរបស់ឃ្លាំងលក់រថយន្តឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ដោយឡែក បើតាមការបង្ហាញរបស់ហាងលក់រថយន្តមួយកន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា គេកំពុងតែនាំចូលរថយន្ត Tesla Model X និង Model 3 យកមកលក់នៅលើទីផ្សារប្រទេសកម្ពុជាថែមទៀត។

បច្ចុប្បន្ននេះ Model X គឺជាម៉ូដែលរថយន្តដែលមានតម្លៃថ្លៃបំផុតរបស់ Tesla ខណៈ Model 3 គឺជារថយន្តដែលមានតម្លៃថោកបំផុត របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ។ គួរឲ្យដឹងដែរថា រថយន្ត Tesla Model 3 មានតម្លៃចាប់ពីត្រឹម ៣៥ ០០០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ចុចអាន៖ មកដឹងចំណុចពិសេសទាំង ១០ លើឡាន Tesla ដែលនឹងមកដល់ខ្មែរដំបូងគេបង្អស់

អត្ថបទ៖ សេង ឡុង

មតិយោបល់