• 2021-02-16 06:19:11
  • ព័ត៌មាន

Bitcoin បន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយ Tesla ជះលុយកាលពីកន្លះខែមុន

  • 2021-02-16 06:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់តាំងពីចុងខែមករា ដែលក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk បានទិញរូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារ ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់ ធ្វើឱ្យពេលនេះតម្លៃទីផ្សារ Bitcoin សម្រុកឡើងថ្លៃឥតឈប់ឈរ។

Bitcoin បន្ដឡើងថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ មានតម្លៃ ៤៩ ៣៨៨ដុល្លារ ក្នុងមួយឯកតាគិតត្រឹមព្រឹកនេះ ថ្ងៃទី១៦ ខែកុម្ភៈ ដែលតួលេខឡើងថ្លៃនេះប្រមាណជាជិត ២ម៉ឺនដុល្លារ តាំងពី Tesla ចាប់ផ្ដើមទិញ Bitcoin ដ៏ច្រើនសន្ធឹកសន្ធាប់ មិនទាន់ទាំងបានមួយខែផង។

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោង Tesla ចង់ប្រើរូបិយបណ្ណអេឡិចត្រូនិចនេះទូទាត់សាច់ប្រាក់នាពេលអនាគត ក្រុមហ៊ុនល្បីៗដទៃទៀតនៅលោកខាងលិច ដូចជា Mastercard, PayPal, Square និង Visa ក៏កំពុងដាក់ឱ្យទូទាត់សាច់ប្រាក់ផ្សេងៗជារូបិយបណ្ណអេឡិចត្រូនិចផងដែរ។

គួរបន្ថែមបន្ដិច រូបិយបណ្ណអេឡិចត្រូនិចដែលកំពុងចរារចរណ៍យ៉ាងសស្រាក់សស្រាំលើទីផ្សារអន្តរជាតិ មិនមែនមានតែ Bitcoin ប៉ុណ្ណោះទេ គឺមាន Ethereum, Tether, Cardano, Polkadot, XRP និងរូបិយបណ្ណអេឡិចត្រូនិចជាច្រើនរាប់សិបបន្ថែមទៀត៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់