- 2021-02-16 02:27:53
- ព័ត៌មាន
Tesla ចង់បង្កើតរោងចក្រផលិតឡានអគ្គិសនីនៅឥណ្ឌាមែន តែតម្លៃឡានមិនថោកឡើយ
- 2021-02-16 02:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla ចង់បង្កើតរោងចក្រផលិតឡានអគ្គិសនីនៅឥណ្ឌាមែន តែតម្លៃឡានមិនថោកឡើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Tesla នឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលក្រុមហ៊ុននេះកំពុងសម្លឹងចង់ចូលប្រឡូកទីផ្សារប្រទេសនេះ ក្នុងឆ្នាំ២០២១ នេះតែម្តង។
យោងតាមឯកសារដែលបានចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌា បានបង្ហាញឲ្យឃើញថា Tesla នឹងបង្កើតរោងចក្រផលិតរថយន្តរបស់ខ្លួន ក្នុងរដ្ឋ Karnataka។ ដំណឹងនេះបានលេចឡើងមិនយូរប៉ុន្មានឡើយ ក្រោយពេលការបង្កើតបង្កើតក្រុមហ៊ុនសាជីវកម្មស្របច្បាប់ Tesla Motors India and Energy Private Limited ក្នុងទីក្រុង Bengaluru នៃរដ្ឋ Karnataka។
គួរឲ្យដឹងដែរថា រថយន្តអគ្គិសនីលក់បានចំនួនតិចតួចបំផុតនៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង រថយន្តអគ្គិសនីត្រឹមតែ ៣ ៤០០គ្រឿងប៉ុណ្ណោះបានលក់ដាច់នៅទូទាំងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈ គឺ ១,៧លានគ្រឿង ក្នុងរយៈពេលដូចគ្នា។
យ៉ាងណាក៏ដោយ Tesla នឹងមានលក់រថយន្ត Model 3 នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវានឹងមិនថោកឡើយ។ តម្លៃរបស់រថយន្ត Tesla Model 3 នៅទីនោះ ត្រូវបានគេរំពឹងថា អាចចាប់ពី ៥,៥លានរ៉ូពី ឬប្រហែល ៧៦ ០០០ដុល្លារក្នុងមួយគ្រឿង៕