• 2021-02-15 04:29:55
  • ព័ត៌មាន

ចេញហើយ! Yamaha FZ ឆ្នាំ២០២១ ស៊ីសាំងតិចជាងមុន តម្លៃតែជាង ១ពាន់ដុល្លារ

  • 2021-02-15 04:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha India ទើបតែបានប្រកាសចេញម៉ូតូ FZ និង FZS ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ដោយទទួលបានការអាប់ដេតលើផ្នែកបច្ចេកវិទ្យា និងលក្ខណៈពិសេសមួយចំនួនផងដែរ។

ម៉ូតូ Yamaha FZ ឆ្នាំ២០២១ ទទួលបានការអាប់ដេតលើប្រព័ន្ធបំពង់ស៊ីម៉ាំង ធ្វើឲ្យវាឮពិរោះជាងមុន ហើយសម្រកទម្ងន់អស់ ២គីឡូក្រាម សល់ត្រឹមតែ ១៣៥គីឡូក្រាមប៉ុណ្ណោះ បើប្រៀបធៀបនឹងស៊េរីមុន ដែលជួយឲ្យដំណើរការកាន់តែប្រសើរជាងមុន ហើយក៏កាត់បន្ថយកម្រិតស៊ីសាំងតិចជាងមុនផងដែរ។

ដោយឡែកចំពោះម៉ូដែល FZS មានបំពាក់មុខងារ Yamaha Motorcycle Connect X ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចដឹងពីទីតាំងរបស់ម៉ូតូ ឬបើកភ្លើងសុំផ្លូវ តាមរយៈការបញ្ជាលើស្មាតហ្វូន។

យ៉ាងណាក៏ដោយ ម៉ូតូ Yamaha FZ និង FZS ឆ្នាំ២០២១ នៅតែបំពាក់ម៉ាស៊ីនកម្លាំង ១៥០សេសេ, ចង្កៀងមុខ LED និង ហ្វ្រាំង ABS។ ម៉ូដែល FZ មានជម្រើស ២ ពណ៌ គឺ ខៀវ (Racing Blue) និង ខ្មៅ (Metallic Black) ហើយមានតម្លៃចាប់ពី ១ ៤២០ដុល្លារ ខណៈម៉ូដែល FZS មាន ៤ ពណ៌ ហើយមានតម្លៃចាប់ពី ១ ៤៧០ដុល្លារ នៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទ៖ សេង ឡុង

មតិយោបល់