- 2021-02-15 03:12:38
- ព័ត៌មាន
ក្រុមហ៊ុនឡានធំនៅអឺរ៉ុប ថាមិនព្រឺខ្នងនឹងឡាន Apple ហើយថែមទាំងបោះពាក្យឈឺៗទៀត
- 2021-02-15 03:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឡានធំនៅអឺរ៉ុប ថាមិនព្រឺខ្នងនឹងឡាន Apple ហើយថែមទាំងបោះពាក្យឈឺៗទៀត
ចន្លោះមិនឃើញ
អនាគតឡានអគ្គិសនី Apple ដែលត្រៀមកាណុងបាញ់ចូលទីផ្សាររថយន្ត នាឆ្នាំ២០២៤ ខាងមុខនេះ មិនមែនជារឿងធម្មតានោះទេសម្រាប់ក្រុមហ៊ុនរថយន្តឯទៀតៗលើពិភពលោក។ ត្បិតអីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិចនេះ ធ្លាប់បំបែកចំណាប់អារម្មណ៍ទីផ្សារស្មាតហ្វូនកាលពី ឆ្នាំ២០០៧ រួចមកហើយ តាមរយៈបញ្ចេញលក់ iPhone ដំបូងដែលបច្ចុប្បន្នអាចកើបលុយដល់ ៦៥ពាន់លានដុល្លារ ត្រឹមតែ១ត្រីមាសតែប៉ុណ្ណោះ។ ហេតុនេះ ដំណឹងថា Apple ត្រៀមបញ្ចេញរថយន្តអគ្គិសនីដំបូងលើទីផ្សារ អាចមានរឿងរង្គើដូចគ្នាដល់ទីផ្សាររថយន្ត។
ទោះយ៉ាងណាក៏ដោយដំណឹងរថយន្តអគ្គិសនី និងបើកបរដោយស្វ័យប្រវត្តិរបស់ Apple មិនធ្វើឱ្យ ក្រុមហ៊ុនរថយន្តធំបំផុតនៅអឺរ៉ុប Volkswagen ព្រឺខ្លួននោះឡើយ ដោយនាយកប្រតិបត្តិ លោកHerbert Diess និយាយថា គាត់មិនខ្លាចនោះទេ ហើយ Apple នឹងមិនអាចចូលមកយារយីទីផ្សាររថយន្តរបស់ពួកគេបានឡើយ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបោះពាក្យថា ឡាន Apple នឹងមិនអាចត្របាក់យកទីផ្សារយានយន្តដែលមានតម្លៃ ២ទ្រីលានដុល្លារ ដោយប្រើពេលត្រឹមមួយយប់នោះឡើយ។
ប៉ុន្ដែក្រោយពីមិនព្រឺខ្នងនឹង ឡាន Apple នាយកប្រតិបត្តិខាងលើក៏ទទួលស្គាល់ថា ក្រុមហ៊ុនដែលចេញពីស្នាដៃស្ថាបនិក Steve Jobs គឺមានជំនាញគ្រប់គ្រាន់ ទាំងផ្នែកផលិតថាមពលថ្ម អភិវឌ្ឍកម្មវិធី និងច្នៃម៉ូតផលិតផលយ៉ាងប្រណីត ដូចនេះពួកគេអាចប្រើប្រាស់ធនធានដែលមានទាំងនោះ ដើម្បីផលិតរថយន្តអគ្គិសនី គឺជារឿងយ៉ាងងាយស្រួលបំផុត៕