• 2021-02-15 02:27:23
  • ព័ត៌មាន

បង្ហាញឈ្មោះពិត Streamer ស្រីល្បី ៥រូបនៅខ្មែរ កម្រមានអ្នកដឹង

  • 2021-02-15 02:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងបណ្ដាញសង្គមជាច្រើនដែល​តែង​តែ​ស្រលាញ់​ការ​លេង​ហ្គេម និង​គាំទ្រ​ការ​ឡាយ​ហ្គេម​របស់ Streamer ស្រុក​ខ្មែរ​ច្បាស់​ណាស់​ប្រាកដ​ជា​បាន​ស្គាល់​ស្រី​ស្អាតទាំង ៥នាក់​ខាង​ក្រោម​នេះ​ដែល​កំពុង​ចាប់​យ​ក​ហ្វេន​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន។

ឃើញឡាយនៅលើហ្វេសបុករាល់ថ្ងៃ តែហ្វេនជា​ច្រើន​ប្រហែល​ជា​មិន​ទាន់​បាន​ស្គាល់​ឈ្មោះ​ពិត​របស់ Streamer ស្រីទាំង ៥រូប​នេះ​ឡើយ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ឈ្មោះពិត​របស់អ្នក​ឡាយហ្គេម​ល្បីឈ្មោះទាំង ៥រូបនេះមានដូចខាង​ក្រោម៖

១. Sea Neang Gaming មាន​ឈ្មោះពិត សឿន ចាន់ស្រីរ័ត្ន

ជាកូនអ្នកភ្នំពេញ សៀ នាង ដែល​មាន​ឈ្មោះពិតថា សឿន ចាន់ស្រីរ័ត្ន ចាប់​ផ្ដើម​ដឹង​ខ្លួន​ចូល​ចិត្ត​ការ​លេង Game តាំង​ពី​នៅ​ក្មេង​គួប​ផ្សំ​ជា​មួយ​ការ​តាំង​ចិត្ត និង​មាន​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​ផង​នេះ​បាន​ធ្វើ​ឲ្យ នាង​ក្លាយ​ជា​អ្នក Streamer ស្រី​អាជីព​មួយ​រូប​ប្រចាំ​នៅ​កម្ពុជា។ ចាប់​ផ្ដើម​ចាប់​អាជីព​ជា Streamer នៅដើម​ឆ្នាំ ២០១៩ ​និង​មាន​អ្នក​គាំទ្រ​កាន់​តែ​​ច្រើនឡើងៗ។ ជាអ្នកឡាយហ្គេម​មួយរូប តែ​ស្រីរ័ត្ន មាន​ទេពកោសល្យ​ច្រើន​ក្រៅ​ពី​ការ​លេង ហ្គេម ដូច​ជា ធ្វើ​ជា​អ្នក MC ការ​សម្ដែង​ផង​ដែរ និង​អ្នក​អធិប្បាយ​ហ្គេម​ផង​ដែរ។

២. Dav Dav Gaming មានឈ្មោះពិត កែវ ដាវ

Dav Dav ដែលមានឈ្មោះពិត កែវ ដាវ បាន​ចាប់​អាជីព​ជា Streamer នៅដើម​ឆ្នាំ 2018 ដោយ​សារ​ដឹង​ខ្លួន​ថា​ចាប់​ផ្តើម​ចូលចិត្តការ​លេង​ហ្គេមតាំងពីពេញវ័យ​មក​បាន​ធ្វើ​ឲ្យ​ខ្លួនមាន​ទេព្យកោសល​ខាង​លេង​ហ្គេម​និង​មាន​ពាក្យ​សម្ដី​ចាក់​ទឹក​មិន​លេច​ជា​មួយ​ហ្វេន​គ្រប់​ពេល​ឡាយ​ម្ដងៗ។ ជាកូនអ្នកខេត្តសៀមរាប Dav Dav ក្រៅ​ពី​លេង​ហ្គេម​បាន​ប្រាប់​ពី​ចំណង់ចំណូលចិត្ត​ផ្សេង​ទៀត​ដូច​ជា Research ( YouTube ,Website ) និង​ស្វែង​រក​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទាក់​ទង់​ជា​មួយ​ការ​ងារ​ប្រចាំថ្ងៃ។ បច្ចុប្បន្ន Dav Dav បាន​បញ្ចប់​ការ​សិក្សាហើយ​តែ​បែរ​ជា​មក​ធ្វើ​ជា​អ្នក Streamer ដើម្បី​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​ស្រលាញ់​តាំង​ពី​តូច​ៗ​មក។​

៣. Henaa Gaming មានឈ្មោះពិត សាន់ ច័ន្ទលក្ខិណា

Henaa Gaming ដែលមានឈ្មោះពិត សាន់ ច័ន្ទលក្ខិណា គឺ​ជា Streamer មួយ​រូប​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ស្គាល់​តាម​រយៈការ​លេង​ហ្គេម​ឡាយ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក។ Henaa Gaming បាន​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ Stream ហ្គេម​នៅ​ឆ្នាំ២០១៩ និង​បាន​ចាប់​ផ្ដើម​ឡាយ​នៅ​លើ​ហ្វេស​បុក​ប្រហែល​ជា​ជាង ១ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​និង​មាន​ការ​ងារ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ហ្គេម​នេះ​មិន​ដាច់​នា​ពេល​បច្ចុប្បន្ន។

៤. VIVIANJOK3R មានឈ្មោះពិត តាំង ហ្កេចណៃ

ជា​កូន​អ្នក​ភ្នំពេញ កញ្ញា តាំង ហ្កេចណៃ បាន​ចាប់​ផ្ដើម​ចូល​ចិត្ត​លេង​ហ្គេម បានក្លាយជា Streamer នៅដើមឆ្នាំ២០២០។ កញ្ញា​ថា បើនិយាយពីរឿងលេងហ្គេមវិញលេងយូរហើយ តែលេងតែហ្គេមទូរសព្ទទេពីមុន ដល់ពេលក្លាយជា Streamer ក៏លេងគ្រប់ប្រភេទហ្គេមឲ្យតែមើលទៅទំនង និង​អាច​ជា​ហ្គេម​ដែល​ផ្ដល់​ការ​គិត មានភាព​សប្បាយ​រីករាយ។ ក្រៅពីលេងហ្គេម ហ្កេចណៃ ក៏មាន​ការ​ងារ​ជា Freelancer ផ្នែក Digital Marketing & Event នៅ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ។ ហ្កេចណៃ ដែលអ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​បាន​ស្គាល់​នៅ​ពេល​ឡាយ​ហ្គេម​លេង​ម្ដងៗថា VIVIANJOK3R គឺ​ជា Streamer មួយ​រូប​កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​ផង​ដែរ។

៥. Babee Gaming មានឈ្មោះពិត ជ័យ អានីសា

មិន​ខុស​ពី Streamer ដទៃ​ទៀត​មាន​ចិត្ត​ស្រលាញ់​ការ​លេង​ហ្គេម​មិន​ដែល​ធុញ Babee Gaming ដែមានឈ្មោះពិត ជ័យ អានីសា គឺជា​អ្នក​ឡាយ​ហ្គេម​មួយ​រូប​កំពុង​មាន​ភាព​ល្បី​ល្បាញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសបុក និង​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​គ្រប់ពេល​ឡាយ​ម្ដងៗ។ ជា​កូន​ទី ៣ក្នុង​គ្រួសារ មាន​បងប្អូន ៤នាក់ Babee Gaming បាន​ប្រាប់​ថា​ក្រោយ​ពេល​ចាប់​អាជីព​អ្នក Stream Game ទាំង​គ្រួសារ​មិត្ត​ភក្តិ​សុទ្ធ​តែគាំទ្រ​ទាំង​អស់ មិន​មាន​ការ​ជំទាស់​ឡើយ។ ​កំពុង​ជោគ ជ័យ​នៅ​លើ​វិស័យ​នេះ​ក៏​ដោយ ប៉ុន្តែ​កញ្ញា​មិន​រំពឹង​ធ្វើ​វា​បានយូរឡើយ អាច​​បន្ត​វា​ត្រឹម ២ឆ្នាំ​ទៅ​មុន​ទៀត នឹង​ចាប់​ផ្ដើម​ចំណាយពេលលើការងារច្រើនជាង និងប្រកប​មុខ​របស់​ផ្ទាល់​ខ្លួន។

អត្ថបទ៖ ម៉េងងី

មតិយោបល់